គ្រូពេទ្យខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន ចុះពិនិត្យព្យាបាលជម្ងឺភ្នែកជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ - BNP

Breaking

Thursday, October 24, 2019

គ្រូពេទ្យខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន ចុះពិនិត្យព្យាបាលជម្ងឺភ្នែកជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ

កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចូលរួមជាអធិបតីក្នុងពិធីពិនិត្យ ព្យាបាល និងវះកាត់ជងឺភ្នែក ដោយឥតគិត ក្រោមប្រធានបទ (ការធ្វើអោយភ្លឺឡើងវិញ) របស់ក្រុមគ្រូពេទ្យខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

មានប្រសាសន៍ក្នុងពិធីពិនិត្យព្យាបាល និងវះកាត់ជងឺភ្នែកដោយឥតគិត ជូនប្រជាពលរដ្ឋទូទាំងខេត្ត លោក វ៉ី សំណាង បានថ្លែងអំណរគុណដល់គ្រូពេទ្យខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ស.ស.យ.ក សមាជិក សមាជិកា និងគ្រូ ពេទ្យស្ម័គ្រចិត្តជំនាញរបស់ខ្លួន ដែលសម្របសម្រួល និងពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាកាយវិការមនុស្សធម៌មិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកលើកកំពស់សុខុមាលភាពប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល។

ក្នុងពិធីនោះផងដែរ លោកអភិបាលខេត្ត ក៏បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខបានខិតខំគ្រប់បែបយ៉ាង ក្នុងការស្វែងរកសុខសន្តិភាព និងការលើកកំពស់កំរិតជីវភាពប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រូបង្រៀន និងបងប្អូនកម្មករកម្មការនី។

ជាក់ស្តែង ក្រុមគ្រូពេទ្យខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានលះបង់ពេលវេលាកម្លាំងកាយចិត្តចូលរួមធ្វើសកម្មភាពមនុស្សធម៌ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាអ្វីឡើយ។

សូមបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យរបស់ខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានមន្ទីរសុខាភិបាលខេត្តជាសេនាធិការក្នុងការសម្របសម្រួល បាននឹងកំពុងធ្វើការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕




No comments:

Post a Comment

Pages