បើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ បោលទៅសុីគូទម៉ូតូគេ រងរបួសធ្ងន់ម្នាក់ និងស្រាលបីនាក់ - BNP

Breaking

Wednesday, October 9, 2019

បើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ បោលទៅសុីគូទម៉ូតូគេ រងរបួសធ្ងន់ម្នាក់ និងស្រាលបីនាក់

ខេត្តស្វាយរៀង៖ ម៉ូតូមួយគ្រឿងជិៈឌុបគ្នាបើកបរមិនប្រយត្ន័ ក៏ជ្រុលទៅបុកគូទម៉ូតូមួយគ្រឿងទៀតជិៈឌុបគ្នាដែរ យ៉ាងពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ម្នាក់ និងរបួសស្រាល៣នាក់ ចំណែកម៉ូតូរងការខូចខាតទាំងសងខាង ។ ដែលហេតុការណ៍នេះបង្កឡើងកាលពីវេលាយប់ម៉ោងប្រមាណជា០៧:០៥នាទី នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៣១៤D ស្ថិតក្នុងភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ប្រភពពីសមត្ថកិច្ចក្នុងមូលដ្ឋានបានអោយដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងជិៈឌុបគ្នា ម៉ាកហុងឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ មានពាក់ស្លាកលេខ ស្វាយរៀង 1M-7966 បើកបរដោយឈ្មោះ ឡូ សារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រ រស់នៅភូមិព្រីងជ្រុំ ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រងរបួសធ្ងន់ ។ ចំណែកអ្នករួមដំណើរម្នាក់ឈ្មោះ ហៀង សុវណ្ណរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រដូចគ្នា រស់នៅភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសស្រាល ។

ប្រភពបានបន្តទៀតថា ម៉ូតូខាងលើបើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក្នុងល្បឿនលឿនគួរសម លុះមកដល់កន្លែងកើតហេតុខាងលើ ក៏បានបុកម៉ូតូមួយគ្រឿងជិៈឌុបគ្នាដែរពីក្រោយ ដែលកំពុងធ្វើដំណើរស្របទិសគ្នាយ៉ាងពេញទំហឹង បណ្តាលអោយម៉ូតូទាំងពីរដួលរៀងខ្លួន ។ ម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មានពាក់ផ្លាកលេខ ស្វាយរៀង 1L-1581 បើកបរដោយឈ្មោះ ចាន់ សាម៉េត ភេទប្រុស អាយុ៤៣ឆ្នាំ ជាកសិករ រស់នៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង រងរបួសស្រាល ។ អ្នករួមដំណើរមានឈ្មោះ ម៉ែន ឃ្លោក ភេទប្រុស អាយុ២៨ឆ្នាំ ជាកសិករ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ទៅដល់ បានជួយអន្តរាគមន៍សំរួលការករស្ទះចរាចរណ៍ និងបញ្ជូនអ្នករងរបួសទាំងអស់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។ ចំណែកម៉ូតូទាំងពីរយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលប្រសូតិ រងចាំការដោះស្រាយតាមក្រោយ ៕

ដោយ៖ ភារុន



No comments:

Post a Comment

Pages