បទបង្ហាញ ស្តីពីការងារបង្ហោះដ្រូន ដើម្បីថតរូបភាពពីលើអាកាស ការវាស់វែង ការប្រមូលទិន្នន័យពត៌មានភូមិសាស្ត្រ និងការវិភាគទិន្នន័យជលសាស្ត្រសំរាប់ក្រុងព្រះសីហនុ - BNP

Breaking

Thursday, October 10, 2019

បទបង្ហាញ ស្តីពីការងារបង្ហោះដ្រូន ដើម្បីថតរូបភាពពីលើអាកាស ការវាស់វែង ការប្រមូលទិន្នន័យពត៌មានភូមិសាស្ត្រ និងការវិភាគទិន្នន័យជលសាស្ត្រសំរាប់ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំធ្វើបទបង្ហាញ ស្តីពីការងារបង្ហោះដ្រូន ដើម្បីថតរូបភាពពីលើអាកាស ការវាស់វែង ការប្រមូលទិន្នន័យពត៌មានភូមិសាស្ត្រ និងការវិភាគទិន្នន័យជលសាស្ត្រសំរាប់ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូន សាលាក្រុងព្រះសីហនុ និងការិយាល័យជំនាញសាលាខេត្តព្រះសីហនុ ។
  តាមការបង្ហាញរបស់ក្រុមហ៊ុន Key  Consultants Cambodia  KCC ស្តីពីការបង្ហោះដ្រូន ដើម្បីថតយករូបភាពពីលើអាកាសមាន ៥ផ្នែកគឺ
១. ផ្នែកបង្ហោះដ្រូន
២. ការវាស់គំនូសទទឹង ការលំអិតលើផ្ទៃក្រឡាចក្រត្រង់
៣. បង្កើតទិន្នន័យភូមិសាស្ត្រ ការប្រមូលទិន្នន័យដោយផ្ទាល់ ធ្វើផែនទីជាឌីជីធលរូបភាព បញ្ចូល និងគ្រប់គ្រងទិន្នន័យ
៤. វិភាគទិន្នន័យជលសាស្ត្រ
៥. របាយការណ៍ និងការបោះពុម្ពផែនទី ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុន Consultants Cambodia KCC ក្នុងការបង្ហោះដ្រូន សិក្សាលំអិត ពង្រីកតំបន់នៅសង្កាត់លេខ១ និងពយជំទាវម៉ៅ ក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យក្រុមការងារមានទិន្នន័យគ្រប់គ្រាន់យកមកធ្វើការកែលម្អអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ និងសោភ័ណភាពក្នុងក្រុង ខេត្តព្រះសីហនុ ៕

No comments:

Post a Comment

Pages