លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធិផលនៅខេត្ដព្រះសីហនុ - BNP

Breaking

Thursday, October 31, 2019

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធិផលនៅខេត្ដព្រះសីហនុ

 ខេត្តព្រះសីហនុ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធិផលនៅខេត្ដព្រះសីហនុ ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

ថ្លែក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា ៖ តាមរយៈ ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវ សណ្ឋាគារនិងកាស៊ីណូ ហ្គដដេស អហ្វលីបឺទី នៅខេត្តព្រះសីហនុនេះ ពិតជាបានឆ្លុះបញ្ចាំង នូវការលូតលាស់ទៅមុខឥតឈប់ឈរ នៃការវិនិយោគបរទេស និងវិស័យឯកជននៅកម្ពុជា ជាពិសេសការទាក់ទាញអ្នកវិនិយោគមកពីប្រទេសចិន។

លោកជំទាវបានបន្តទៀតថា ការដាក់ឲ្យប្រើប្រាស់ សណ្ឋាគារនិងកាស៊ីណូ ហ្គដដេស អហ្វលីបឺទី  នាពេលនេះពិតជាជំរើសដ៏ត្រឹមត្រូវ ខ្ញុំគាំទ្រចំពោះការសម្រេចចិត្តវិនិយោគនៅទីនេះ ព្រោះទីក្រុងនេះ ជាទីតាំងយុទ្ធសាស្រ្តដ៏ល្អ ជាប់មាត់សមុទ្ទដ៏ស្រស់ស្អាត មានកំពង់ផែរអន្តរជាតិ និងមានអាកាសយានដ្ឋានអន្តរជាតិ មានកោះធម្មជាតិ និងបរិស្ថានល្អ ដែលមានសក្តានុពលផ្នែកពាណិជ្ជកម្ម និងទេសចរណ៍ដ៍សំខាន់របស់កម្ពុជា។ ដូច្នេះភ្ញៀវទេសចរអន្តរជាតិជាច្រើនពិតជាចេញចូល និងស្នាក់នៅ ក្រុងព្រះសីហនុនេះច្រើន និងចូលសម្រាក និងកំសាន្តនៅទីនេះច្រើនជាមិនខាន។

លោកជំទាវក៏បានផ្ដាំផ្ញើដល់វិស័យឯកជន ជាពិសេស ចំពោះម្ចាស់អាជីវកម្មទាំងអស់ ត្រូវប្រកួតប្រជែងក្នុងការទាក់ទាញអតិថិជន ក្នុងតំបន់មានភាពស្រួចស្រាល យើងត្រូវផ្តល់សេវាប្រកបដោយគុណភាព និងតម្លៃសមរម្យដែលអាចទទួលយកបាន ដោយគិតពីផលប្រយោជន៍រយៈពេលយូរអង្វែង ពោលគឺត្រូវធ្វើយ៉ាងណាកុំឲ្យខូចឈ្មោះ ដើម្បីឱ្យអតិថិជនបានមកកំសាន្តម្តងហើយ គេនឹងត្រឡប់ទៅវិញដោយនាំយកនូវការពេញចិត្ត និងអនុស្សាវរីយ៍ល្អៗ និងមានបំណងមកម្តងទៀត ឬជួយផ្សព្វផ្សាយបន្តទៀត។






No comments:

Post a Comment

Pages