ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាក់សែ្តង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ - BNP

Breaking

Saturday, October 12, 2019

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាក់សែ្តង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣

 ភ្នំពេញ៖ នៅថៃ្ងទី១១ ខែតុលា ឆាំ្ន២០១៩ វេលាម៉ោង១០:០០នាទី កំលាំងប៉ុសិ៍្តនគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បាន​បង្ក្រាប​ជនសង្ស័យចំនួន០៣នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ១A ផ្លូវលេខ២៥៣ ក្រុមទី១៦ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពញ ។   

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ៖
១-ឈ្មោះ​ ឱ សុខឃាម ហៅ ឃាម ភេទប្រុស អាយុ២៥ឆាំ្ន ជនជាតិខែ្មរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៣ ផ្លូវលំ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (ម្ចាស់ថ្នាំ)
២-ឈ្មោះ មួន សំអាត ហៅ អាត ភេទប្រុស អាយុ២៨ឆាំ្ន ជនជាតិខែ្មរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៣-ឈោ្មះ យិន ភារាជ ហៅ រាជ ភេទប្រុស អាយុ២២ឆាំ្ន ជនជាតិខែ្មរ មុខរបរជាងធ្វើឡាន ស្នាក់នៅក្នុងការ៉ាស់ធ្វើឡាន ផ្លូវជាតិលេខ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

វត្ថុតាងដែលបានចាប់បានមាន៖
-ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន០៤កញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាកៈ SUZUKI LETS  ពណ៍ទឹកប្រាក់ ស៊េរី2020 ពាក់ស្លាកលេខភ្នំពេញ 1HX-1236 ដែលមានលេខតួៈ 431344 និងលេខម៉ាស៊ីនៈ 52430876 ហើយនិងទូរស័ព្ទដៃមួយគ្រឿងម៉ាកៈ NOKIA ស៊េរី1280 ពណ៍ខៅ្ម, កាបូបពណ៍កាឡាការ៉ូចំនួនមួយ ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវបានកំលាំងនគបាលប៉ុសិ៍្តរដ្ឋបាលទឹកល្អក់ទី៣ បញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។

No comments:

Post a Comment

Pages