អង្គកឋិនទានសាមគ្គីរបស់រដ្ឋបាលខណ្ឌសែនសុខបានដង្ហែទៅកាន់វត្តឃ្មួញ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន អនុប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា - BNP

Breaking

Monday, October 14, 2019

អង្គកឋិនទានសាមគ្គីរបស់រដ្ឋបាលខណ្ឌសែនសុខបានដង្ហែទៅកាន់វត្តឃ្មួញ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន អនុប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ អង្គកឋិនទានសាមគ្គីរបស់រដ្ឋបាលខណ្ឌសែនសុខបានដង្ហែទៅកាន់វត្តឃ្មួញ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន អនុប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងលោក ជំទាវ និងលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោកស្រី ព្រមទាំងបុត្រី មន្រ្តីរាជការ និងប្រជាពលរដ្ឋចំណុះជើងវត្តយ៉ាងច្រើនកុះករ ។

ក្នុងពិធីបុណ្យអង្គកឋិនទាននេះ បានប្រមូលបច្ច័យមួយចំនួន យកវេរប្រគេនព្រះសង្ឃដែលគង់ចៅអធិការវត្តឃ្មួញ ដើម្បីកសាងរបង ចាក់បេតុង និងមហាកុដិមួយខ្នង បណ្តោយ ១២ម៉ែត្រ ទទឹង ៥០ម៉ែត្រ កំពស់ ៣ជាន់ ជាតម្រូវការចាំបាច់បំផុតសម្រាប់ព្រះសង្ឃមកគង់ស្នាក់នៅជាង ៣០០អង្គ ដែលកំពុងខ្វះសម្ភារជាច្រើន ។

សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌសែនសុខបានរៀបចំពិធីបុណ្យកឋិនទានសាមគ្គី នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ ដោយមានអ្នកផ្តើមបុណ្យគឺ ឯកឧត្ដម ម៉ប់ សារិន អនុប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងលោក ជំទាវ និងលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោកស្រី ៕






No comments:

Post a Comment

Pages