ជើងចាស់លួចម៉ូតូបានសម្រេចតែ១ម៉ោង ត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចាប់បានមកវិញ - BNP

Breaking

Tuesday, October 29, 2019

ជើងចាស់លួចម៉ូតូបានសម្រេចតែ១ម៉ោង ត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចាប់បានមកវិញ

ភ្នំពេញ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩វេលាម៉ោង១៤ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចម៉ូតូ នៅចំណុចតាមផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ០២នាក់ (គេចខ្លួន០១នាក់ ឈ្មោះ លាន មាស) ។ ជនសង្ស័យ ១ ឈ្មោះ ប៊ុត វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) បានលួចម៉ូតូ របស់ជនរងគ្រោះឈ្មោះ ផល សុជាតិតា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៧៧ ក្រុម២២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ ៖ លុយដុល្លា៦៤០០ដុល្លា , ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូនផ្លើស  ។ សម្ភារៈដកហូត ៖ ម៉ូតូ០២គ្រឿង (១-ម៉ូតូម៉ាកវិនន័រ ពណ៌ស ពាកស្លាក់លេខភ្នំពេញ1GQ-1156 របស់ជនសង្ស័យ , ២-ម៉ូតូម៉ាកឃ្លីក ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HD-2124) , ម៉ាស៊ីនវេលុយវីង , ទុរសព្ទ័ដៃ០១គ្រឿង ម៉ាកសាំងសុង  , ទូរសព្ទ័ដៃម៉ោកអាយហ្វូន០១គ្រឿង ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

No comments:

Post a Comment

Pages