ឯកឧត្តម ស្រ៊ន សំឫទ្ធី អញ្ជើញបើកប្រអប់ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកំពង់ឆ្នាំង - BNP

Breaking

Tuesday, September 10, 2019

ឯកឧត្តម ស្រ៊ន សំឫទ្ធី អញ្ជើញបើកប្រអប់ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំខេត្តកំពង់ឆ្នាំង ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួមនាយករដ្ឋបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរអបរំ យុវជន និងកីឡាខេត្ត និងនាយកវិទ្យាល័យក្នុងខេត្តចូលរួមផងដែរ។

លោក សុឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានអោយដឹងថា លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ សិស្សមកប្រឡងសរុបចំនួន ៤.៣២២នាក់ ស្រី២.២៩៥នាក់ ប្រលងជាប់ចំនួន២.៦៩៦នាក់ ស្រី១.៥៧០នាក់ ស្មើនិង៦២,៣៨ភាគរយ និទ្ទេស A ចំនួន ៦នាក់ស្រី៣នាក់, B ចំនួន ៤១នាក់ស្រី២៣នាក់, C ចំនួន ១៥៤នាក់ ស្រី៩៤នាក់, D ចំនួន ៤៣២នាក់ស្រី២៦៣នាក់, និងនិទ្ទេស E ចំនួន ២.០៦៣នាក់ស្រី១.១៨៧នាក់។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ស្រ៊ន សំឫទ្ធី បានថ្លែងនូវការអបអរសាទរដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេសA ចំនួន០៦ នាក់ ស្រីចំនួន ០៣នាក់ និងសិស្សានុសិស្សដែលបានប្រលងជាប់រហូតដល់៦២,៣៨ភាគរយក្នុងការប្រលងនេះ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់លោកនាយកវិទ្យាល័យទាំងអស់ត្រូវរិៈរកគ្រប់មធ្យោបាយអោយសិស្សានុសិស្សខិតខំរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អនិងជាប់បាននិទ្ទេសAអោយច្រើនជាងឆ្នាំ២០២០ខាងមុខអោយច្រើនជាងនេះ ៕




No comments:

Post a Comment

Pages