ពិតជាសាហាវណាស់លោកអើយ!! មើលឃើញសភាពរថយន្តគិតថាមនុស្សមិនរស់ទេ តែសំណាងមិនអី - BNP

Breaking

Wednesday, August 28, 2019

ពិតជាសាហាវណាស់លោកអើយ!! មើលឃើញសភាពរថយន្តគិតថាមនុស្សមិនរស់ទេ តែសំណាងមិនអី

ខេត្តព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវទាំងព្រឹក ដែលបង្កឡើងរវាងរថយន្ត២គ្រឿង តែសំណាងល្អមិនបណ្តាលអោយមានអ្នករងគ្រោះថ្នាក់ដល់ជីវិត គ្រាន់តែរងរបួសប៉ុណ្ណោះ ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០៥:០០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៨និង១០៩ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តដែលបុកគ្នាជាប្រភេទរថយន្តដឹកទំនិញដូចគ្នា បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពេលមកដល់ចំណុចកើតហេតុក៏រេចង្កូតបុកគ្នាយ៉ាងពេញទំហឹងតែម្តង ហើយក្រោយមកគេសង្កេតឃើញមានអ្នករងរបួសបាក់ជើង២នាក់ និងអ្នករងរបួសស្រាល២នាក់។

ចំណែកសមត្ថកិច្ចក្នុងមូលដ្ឋានបានប្រាប់អោយថា រថយន្តទី១ ពាក់ស្លាកលេខ ​ភ្នំពេញ​ 3A-​6631​ ជិះគ្នា០៣នាក់​ អ្នកបេីកបរ និងអ្នករួមដំណេីរ៖
១.ឈ្មោះ​ ចក់​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មានទីលំនៅស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ជាអ្នក​បេីកបរ រងរបួសបាក់ជេីងឆ្វេង​ ។
២.ឈ្មោះ​ សែ​ សំអូន​ អាយុ៣៤ឆ្នាំ​ ភេទប្រុស​​ មានទីលំនៅស្រុកអង្គស្នួល​ ខេត្តកណ្តាល​ រងរបួសស្រាល ។
៣.ឈ្មោះ​ ជឿន​ សុខពៅ​ អាយុ១៧ឆ្នាំ​ ភេទប្រុស​ មានទីលំនៅភូមិទ្រាល​ សង្កាត់ស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប រងរបួសស្រាល ។
ចំណែករថយន្តទី២ ពាក់ស្លាកលេខ ​ភ្នំពេញ 3B-7801​ បេីកបរដោយឈ្មោះ អូន​ សម្ភស្ស​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ មានទីលំនៅភូមិជលា​ ឃុំជលា​ ស្រុកបាធាយ ខេត្តកំពង់ចាម​ រងរបួសបាក់ជេីងឆ្វេង។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ​ ចំណែករថយន្តទាំង០២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ដើម្បីរងចាំភាគីទាំងសងខាងមកដោះស្រាយ ៕



No comments:

Post a Comment

Pages