ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពី ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ - BNP

Breaking

Wednesday, August 28, 2019

ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពី ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ

ខេត្តកណ្តាល៖ ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពី ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមពីអភិបាលរងក្រុង-ស្រុក លោក-លោកស្រី មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធនានាជាច្រើនរូប ។

សូមបញ្ជាក់ថា ក្នុងវគ្គបណ្ដុះបណ្ដាលនេះមានមេរៀន ៤ សំខាន់ៗក្នុងការសិក្សាទី១ គឺសិក្សាអំពីមូលដ្ឋានគ្រឹះនៃការប្រែប្រួលអាកាសធាតុ ទី២សិក្សាអំពីគោលការណ៍រួម និងសុខដុមនីយកម្មនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃការបន្សាំ នឹងការប្រែប្រួលអាកាសធាតុ ទី៣ សិក្សាពីគោលការណ៍ណែនាំ និងការកំណត់សុច្ចនាករតាមដានត្រួតពិនិត្យ និងវាយតម្លៃការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុសម្រាប់គម្រោងថ្នាក់ក្រោមជាតិ និងទី៤ សិក្សាអំពីការប្រមូលទិន្នន័យ និងព័ត៌មានអំពីការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការណែនាំពីរបៀបប្រើប្រាស់គេហទំព័រ CAM-CRDS។






No comments:

Post a Comment

Pages