ជនសង្ស័យម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ឃាត់ខ្លួន - BNP

Breaking

Thursday, August 22, 2019

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ឃាត់ខ្លួន

ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ដែលត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ថៃ គឹមសាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានឃាត់ខ្លួនកាលពីវេលាម៉ោង០៩និង ៥៨នាទីយប់ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ក្នុងពេលចុះបង្រ្កាបករណីគ្រឿងញៀននៅចំណុចភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនោះ មកដល់ពេលនេះកម្លាំងមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីរួចហើយ ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យមានឈ្មោះ ជាង សិរីវុទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើត ភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទីលំនៅបច្ចុប្បន្ន ភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងដកហូតវត្ថុតាងរួមមាន ម្សៅសថ្លាចំនួន ០៥កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងម៉ូតូចំនួន ០១គ្រឿង ៕


No comments:

Post a Comment

Pages