ឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទ លួច (លួចស្រាបៀរABC) - BNP

Breaking

Thursday, June 6, 2024

ឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទ លួច (លួចស្រាបៀរABC)

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០១:០៥នាទីរំលងអាធ្រាត កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកក់ទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទ លួច (លួចស្រាបៀរABC)ប្រព្រឹត្តនៅចំណុចក្នុងម៉ាត7Eleven ផ្លូវលេខ៣៣៧ ភូមិ៥ ក្រុមទី១៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា  ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២០:៤៩នាទីយប់។

          *ជនសង្ស័យ:

១-ឈ្មោះ ខឹម សេរីមុនី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ១២២ សង្កាត់ផ្សារដេរប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

២-ឈ្មោះ ជូ ដូណាល់ ភេទប្រុស អាយុ១៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខB២៤  ផ្លូវលេខ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

៣-ឈ្មោះ គង់ សុផារ៉ាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

៤-ឈ្មោះ លី ប៊ុនគង់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

        *វត្ថុតាងចាប់យកមាន៖

-ខ្សែរភ្លើងមួយចំនួន និងម៉ូទ័រសម្រាប់បូបទឹកចំនួន១(ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនោះលួចយក) 

_ម៉ូតូមួយគ្រឿងម៉ាកYAMAHA QBX ពណ៌ ក្រហមលាយខៀវ ពាក់ស្លាក់លេខភ្នំពេញ1JB6665 ដែលមានលេខតួ និងលេខម៉ាសុិន049440 និងកាបូបពណ៏ខ្មៅចំនួន០១ ។

     *ជនរងគ្រោះ:

-ឈ្មោះ ទូច តាយហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកម៉ាត7Eleven ស្នាក់នៅផ្ទះលេខ២៧៥ ផ្លូវលេខ៥៩៨ ភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

     -បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។




 

No comments:

Post a Comment

Pages