លោក អ៊ុន ចាន់ថា អនុប្រធានប្រធានសមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគម បានទទួលជំនួយសប្បុរសធម៌ពីលោក សុខហេង សុម៉ាលី អនុប្រធានកិត្តិយសសមាគមសារព័ត៌មានសុក្រឹត ដែលបានឧបត្ថម្ភ អង្ករ!!! - BNP

Breaking

Saturday, May 11, 2024

លោក អ៊ុន ចាន់ថា អនុប្រធានប្រធានសមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគម បានទទួលជំនួយសប្បុរសធម៌ពីលោក សុខហេង សុម៉ាលី អនុប្រធានកិត្តិយសសមាគមសារព័ត៌មានសុក្រឹត ដែលបានឧបត្ថម្ភ អង្ករ!!!

ភ្នំពេញ៖នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ថា អនុប្រធានប្រធានសមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគម បានទទួលជំនួយសប្បុរសធម៌ពីលោក សុខហេង សុម៉ាលី អនុប្រធានកិត្តិយសសមាគមសារព័ត៌មានសុក្រឹត ដែលបានឧបត្ថម្ភ អង្ករ ៨០ការ៉ុងស្នើនិង(៤តោន) ជូនដល់សមាគម

សម្រាប់ធ្វើកិច្ចការមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹត។


សមាគមសារព័ត៌មានសុក្រឹតក្រោមការដឹកនាំលោក នួន នី ប្រធានសមាគម លោកប្រធានតែងតែគិតគូរុករកគ្រប់មធ្យោបាយចូលរួមកិច្ចការសង្គមការងារមនុស្សធម៌គិតគូដល់បងប្អូនជាសមាជិកមិនមែនជាសមាជិកនិងប្រជាជនពលរដ្ឋមានជីវភាពខ្វះខាតតាមរយៈអ្នកសារព័ត៌មានផ្សព្វផ្សាយ។


លោក អ៊ុន ចាន់ថា ជំនួសមុខអោយលោកប្រធានសមាគមសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុត

ចំពោះលោក សុខហេង សុខម៉ាលី អនុប្រធានកិត្តិយស ដែលបានចូលរួមមូលនិធិមនុស្សធម៌ក្នុងសមាគមសារព័ត៌មានសុក្រឹតសូមជូនពរលោកអនុប្រធានកិត្តិយសទាំងក្រុមគ្រួសារទទួលបានសុខភាពល្អរឹងមាំជួបតែពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀតឃ្លាឡើយ។


សមាគមសារព័ត៌មានសុក្រឹតកំពុងពង្រឹងនិងពង្រីកវិសាលភាពនិងបន្តដំណើរវិវត្តគ្រប់រាជធានី/ខេត្តបន្តទៅមុខបន្ថែមទៀតដូច្នេះបងប្អូនអាចចូលរួមចំណែកកិច្ចការមនុស្សធម៌និងចូលជួយសង្គមយើងឧបត្ថម្ភជាមូលនិធិតាមរយះសមាគម។

#លេខទំនាក់ទំនង069535151

#កុងសមាគមស.ស.ក កុងដុល្លា 23000519208417

#កុងខ្មែរ 2300051920827






 

No comments:

Post a Comment

Pages