ជនសង្ស័យ០១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ) - BNP

Breaking

Friday, May 31, 2024

ជនសង្ស័យ០១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ)

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣និង១៥នាទី សមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌ៧មករា បានឃាត់ខ្លួនជនង្ស័យ០១នាក់ នៅត្រង់ចំនុចមុខផ្ទះលេខ៨៧ អឺ០ ផ្លូវ១៦៤ ភូមិ៤ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។


 ជនសង្ស័យ:

១/ឈ្មោះសុខ រិទ្ធភេទប្រុស អាយុ ៣៣ឆ្នាំ(ថ្ងៃខែឆ្នាំកំណើតៈ ០១-១០-១៩៩១)ជនជាតិខ្មែរមុខរបរអ្នកដឹកជញ្ជូន។ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ២៧១សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ។


ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន យើងបានធ្វើតេស្តិស្វែងរកសារធាតុញៀនបញ្ជាក់ជាលទ្ធផលឃើញ 

ថា(វិជ្ជមាន)មានសារធាតុញៀន។


សម្ភារ: និងវត្ថុតាងដកហូតពីជនសង្ស័យរួមមានៈ


១/ម៉ូតូ១គ្រឿងម៉ាកSUZUKI  BURGMAN ពណ៌ខៀវក្រម៉ៅ ស្លាកលេខកណ្តាល1AL-1929

២/នាឡិកាដៃ១គ្រឿងម៉ាក OLEVS ខ្សែស្បែកពណ៌សូកូឡា។

៣/លោហៈធាតុពណ៌លឿង ចំនួន១ខ្សែរប្រវែង៤០ស.ម(ជារបស់ជនសង្ស័យ)

៤/កាបូបក្រណាត់ស្ពាយចំហៀងចំនួន១ពណ៌សលាយត្នោត(ជារបស់ជនរងគ្រោះ)


សមត្ថកិច្ចយើងបានប្រគល់កាបូបក្រណាត់ស្ពាយចំហៀងចំនួន១ ពណ៌សលាយត្នោតអោយទៅជនរងគ្រោះវិញតាមការស្នើសុំ។


បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។





 

No comments:

Post a Comment

Pages