ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទាំងពិភពលោកអោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍ - BNP

Breaking

Wednesday, May 8, 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទាំងពិភពលោកអោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍

(បាត់ដំបង) ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥ ឯកឧត្តមបានមានប្រសាសន៍ថា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទាំងពិភពលោក ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងកម្ពុជាអោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍ ដែលឆ្នាំនេះគឺជាឆ្នាំលើកទី១៥ដែលប្រទេសកម្ពុជារបស់យើង រួមជាមួយប្រទេសនានាបានប្រារព្ធពិធីនេះឡើងក្រោមការលើកទឹកចិត្តឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានចេញសេចក្តីសម្រេចជាផ្លូវការ ក្នុងការប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ សំដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កមហន្តរាយដល់អាយុជីវិតនិងខូចខាតទ្រព្យសម្បត្តិផងដែរ។


ឯកឧត្តមអភិសន្តិបណ្ឌិតបានបន្តថា ពិធីនេះគឺជាសកម្មភាពមួយនៃការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ទុកលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការសម្តែងនូវឆន្ទៈក្នុងការចូលរួមជាមួយសហគមអន្តរជាតិក្នុងការអនុវត្តអោយបានជោគជ័យនូវផែនការសកម្មភាពទស្សវត្សចរាចរណ៍ផ្លូវគោក២០២១-២០៣០ របស់អង្គការសហប្រជាជាតិ ដែលជារៀងរាល់ឆ្នាំករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅតែជាបញ្ហាប្រឈមចម្បងក្នុងចំណោមគ្រោះថ្នាក់សង្គមនានា ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជារាជកាលទី៧នេះបានកំណត់និងជម្រុញលើកទឹកចិត្តបន្ថែមទៀតអោយគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធពិធីទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះឡើងដើម្បីក្រើនរំលឹកពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋអោយយកចិត្តទុកដាក់គោរពច្បាប់និងទទួលខុសត្រូវក្នុងការប្រើប្រាស់ផ្លូវអោយមាន សិលធម៌ អាធ្យាស្រ័យ គ្នាទៅវិញទៅមក។


បន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមបានអំពាវនាវទៅដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមបន្តឆន្ទះ គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួនប្រកបដោយការទទួលខុសត្រូវ និងអនុវត្តគោលការណ៍សំខាន់ៗរួមមាន! បើកបរអោយបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ,ត្រូវមានសិលធម៏ក្នុងការបើកបរ ,មិនត្រូវបើកបរលើសល្បឿនកំណត់ ,មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន ឬពេលងងុយគេង ,ត្រូវពាក់មួកសុវត្ថិភាពជានិច្ចនៅពេលធ្វើដំណើរតាម ទោចក្រយានយន្ត ,ត្រូវពាក់ខ្សែក្រវាត់ ,ត្រូវប្រកាន់ស្តាំ ,ត្រូវបន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ៕






 

No comments:

Post a Comment

Pages