រន្ធត់ណាស់!បុរសម្នាក់បាត់បង់ជីវិតខណៈកំពុងបើកតាមដងផ្លូវត្រូវបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍.! - BNP

Breaking

Saturday, May 11, 2024

រន្ធត់ណាស់!បុរសម្នាក់បាត់បង់ជីវិតខណៈកំពុងបើកតាមដងផ្លូវត្រូវបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍.!

ស្រុកព្រៃនប់÷មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង (ម៉ូតូបុកគូទរថយន្ដ)បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗហេតុការណ៍យ៉ាងរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង ០០:៥៥នាទីថ្ងៃទី១១.០៥.២០២៤ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៣-២១៤ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ។


ពាក់ព័ន្ធករណីខាងលើនេះបើយោងតាមរបាយការ

ពីសមត្ថកិច្ចបានបញ្ជាក់ថា បង្កដោយម៉ូតូ ០១គ្រឿងម៉ាក YAMAHA MT (155C) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KG-3620 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ហៃ វិសាល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានស្រុកកំណើតនៅភូមិធ្នួង ឃុំតានុង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្នាក់នៅចំណុចតោ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ (ពាក់មួកសុវត្ថិភាព) ។


     លុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត០១គ្រឿង មិនស្គាល់ម៉ាក ដែលមានទិសដៅស្របគ្នា និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បណ្ដាលឲ្យម៉ូតូបុកគូទរថយន្ដតែម្ដង ។ 

    ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយអ្នកបើកបរម៉ូតូ (ស្លាប់នៅកន្លែងកើតហេតុ) ។


   បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង (ម៉ូតូ) បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ដមិនស្គាល់ម៉ាក បានបើកបររថយន្ដគេចចេញពីកន្លែងកើតហេតុបាត់ក្រោយពេលកើតហេតុ ។




 

No comments:

Post a Comment

Pages