ខូចខាតផ្ទះ១១ខ្នង និងងាប់សត្វគោ០២ក្បាលខណ:ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបង - BNP

Breaking

Friday, March 29, 2024

ខូចខាតផ្ទះ១១ខ្នង និងងាប់សត្វគោ០២ក្បាលខណ:ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបង

(បាត់ដំបង) ភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះបាញ់ បណ្តាលប៉ះពាល់ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១១ខ្នង ស្លាកគណបក្សចំនួន០៨ និងងាប់សត្វគោ០២ក្បាល។

កាលពីវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងឃុំចំនួន០៤រួមមាន!

,ឃុំព្រៃតូច ,ឃុំគារ ,ឃុំកកោះ ,និងឃុំព្រៃស្វាយ ក្នុងស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។


យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានអោយដឹងថា ឃុំដែលរងគ្រោះក្នុងហេតុការណ៍ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះខាងលើក្នុងនោះមាន! ,ឃុំព្រៃតូចរបើកដំបូលចំនួន៥ខ្នងនិងរលំផ្លាកគណបក្សប្រជាជន០៥ផ្លាក -ឃុំគាររបើកដំបូលចំនួន០៥ខ្នងនិងងាប់សត្វគោ០២ក្បាល និងរលំផ្លាកគណបក្សប្រជាជន០១ផ្លាក,ឃុំកកោះរលំឃ្លាំងដាក់អីវ៉ាន់០១ខ្នង ទំហំ៣៥ម៉ែត្រ×៧០ម៉ែត្រ ,ឃុំព្រៃស្វាយ រលំផ្លាកគណបក្សប្រជាជនកម្ពុជា០២ផ្លាក  តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕








 

No comments:

Post a Comment

Pages