បុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក JEEP មួយគ្រឿង ឡើងស្ពានកោះនរាយ៉ាងលឿន មិនប្រយ័ត្នក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងស្ពាន បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង - BNP

Breaking

Tuesday, February 6, 2024

បុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក JEEP មួយគ្រឿង ឡើងស្ពានកោះនរាយ៉ាងលឿន មិនប្រយ័ត្នក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងស្ពាន បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ កាលពី យប់ថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៤នៅចំណុចគល់ស្ពានកោះនរាក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុគាត់ឃើញរថយន្តស៊េរីទំនើបម៉ាក JEEPពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខកម្ពុជា P.NAK.25 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីក្នុងបរិវេណកោះពេជ្រ រួចបើកឡើងតាមស្ពានកោះនរាក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកឡើងមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងស្ពានពេញទំហឹងធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ហើយពេលនោះដែរពលរដ្ឋជិតខាងនិងសន្តិសុខប្រចាំការនៅទីនោះបាននាំគ្នារត់ទៅជួយគាស់យកតែកុងចេញពីក្នុងរថយន្តបានចេញមកក្រៅដោយសុវត្ថិភាពមិនមានរងរបួសនោះទេ ហើយត្រូវសមត្ថកិច្ចឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត។


មន្ត្រីចរាចរណ៍ខណ្ឌចុះមកដល់ពិនិត្យជំវិញទីតាំងកើតហេតុ រួចក៏បានទាក់ទងទៅខាងជំនាញក្រុងបន្តឱ្យចុះមកវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាមួយខាងជំនាញសាលាក្រុងនៅពេលក្រោយ៕





 

No comments:

Post a Comment

Pages