បង្ក្រាបករណី កា ..;ប់ ប្ល ..;ន់ យកម៉ូតូ កាបូបលុយ និងទូរស័ព្ទដៃ ចំនួន០៤ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ - BNP

Breaking

Thursday, February 15, 2024

បង្ក្រាបករណី កា ..;ប់ ប្ល ..;ន់ យកម៉ូតូ កាបូបលុយ និងទូរស័ព្ទដៃ ចំនួន០៤ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់


 ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់​ ពាក់ព័ន្ធករណី ប្ល ..;ន់ យកកាបូបលុយ និងទូរស័ព្ទដៃ នៅចំណុចខាងជេីងវត្តឃ្មួញ​ ផ្លូវបេតុង​ ខណ្ឌសែនសុខ​ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤​ វេលាម៉ោងប្រហែល៤ ទៀបភ្លឺ​ នៅត្រង់ចំណុចជិតក្លឹបDOT​ ផ្លូវ១៩៨៦​ ភូមិទំនប់​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​។ ក្រោយពីជំនាញបានធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លេីយសារភាពថា ធ្លាប់ធ្វេីសកម្មភាពចំនួន០៤លេីក៖


លេីកទី១៖ នៅថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២៤​ វេលាម៉ោងប្រហែល៣:៣០នាទីទៀបភ្លឺ ត្រង់ចំណុចមុខផ្សារដេីមគថ្មី​ ផ្លូវទំនប់កប់ស្រូវ​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​ ប្ល ..;ន់ យកបានកាបូបមានលុយ៦០មុឺនរៀល និងទូរស័ព្ទ០១គ្រឿង ( ប្រេី កាំ ..;បិត បុ័ងតោ ដេ ..;ញ កា ..;ប់ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ)។


លេីកទី២៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤​ វេលាម៉ោងប្រហែល​៥ទៀបភ្លឺ​ នៅត្រង់ចំណុចផ្លូវបេតុង​ ភូមិសំរោង​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​ ប្ល ..;ន់ យកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០២២ (ប្រេី កាំ បិ  ..;ត បុ័ងតោ ដេ ..;ញ កា ..;ប់ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបណ្តាលឱ្យជនរងគ្រោះ ដួ ..;ល ម៉ូតូ​)


លេីកទី៣៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤​ វេលាម៉ោងប្រហែល៤ទៀបភ្លឺ​ នៅត្រង់ចំណុចជិតក្លឹបDOT​ ផ្លូវ១៩៨៦​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ ប្ល ..;ន់ យកកាបូបលុយជាង១ពាន់ដុល្លាអាមេរិច និងទូរស័ព្ទអាយហ្វូន១៣ប្រូចំនួន០១គ្រឿង​ (ប្រេី កាំ ..;បិត បុ័ងតោ កា ..;ប់ ជនរងគ្រោះជនជាតិកូរ៉េ បណ្តាលឱ្យ រ ..;បួស) ។


លេីកទី៤៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤​ វេលាម៉ោងប្រហែល៤ទៀបភ្លឺ​ នៅត្រង់ចំណុចលេីផ្លូវ១០០៣​ ភូមិឡកំបោរ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ ប្ល ..;ន់ យកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ​ សេរី២០១៦​ (ប្រេីកាំ បិ ..;ត បុ័ងតោ ដេ ..;ញ កា ..;ប់ ប្លន់)


បច្ចុប្បន្នកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ​ កំពុងស្រាវជ្រាវរកបក្ឌពួកបន្ថែមទៀត ដើម្បីចាត់ការតាមនីតិវិធី៕


No comments:

Post a Comment

Pages