អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ធ្វើការពន្លត់ករណីអគ្គិភ័យ ឆាបឆេះស្មៅទ្រង់ទ្រាយធំមួយកន្លែង - BNP

Breaking

Thursday, January 25, 2024

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ធ្វើការពន្លត់ករណីអគ្គិភ័យ ឆាបឆេះស្មៅទ្រង់ទ្រាយធំមួយកន្លែង

ក្រុងព្រះសីហនុ-នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីយប់ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ធ្វើការពន្លត់ករណីអគ្គិភ័យ ឆាបឆេះស្មៅទ្រង់ទ្រាយធំមួយកន្លែង នៅក្នុងតំបន់ចុងអូរឈើទាល ដែលស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕






 

No comments:

Post a Comment

Pages