អបអរសាទរ! ក្រុងព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ២០២៤ - BNP

Breaking

Saturday, January 6, 2024

អបអរសាទរ! ក្រុងព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ២០២៤

(ព្រះសីហនុ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ» (Best Countdown City of The Year) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឲ្យសាធារណជនចូលរួមបោះឆ្នោត គាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈពេល២ថ្ងៃ  ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ម៉ោង៥ល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។

ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន៣បានជាប់ជ័យលាភី ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុតរួមមាន៖

*ទី១៖ ខេត្តព្រះសីហនុ

*ទី២៖ ខេត្តបាត់ដំបង

*ទី៣៖ ខេត្តសៀមរាប។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ សូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំង៣ខាងលើ ហើយពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅក្នុង «ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត» នាពេលខាងមុខ៕






 

No comments:

Post a Comment

Pages