ស្ថាប័នរដ្ឋ និងឯកជន គឺជាដៃគូដែលមិនខ្វះគ្នាបាន ហើយបរិវត្តកម្មវិស័យឌីជីថល ចាំបាច់ណាស់ក្នុងការវិវត្តប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែទំនើប ពិសេសវិស័យហរិញ្ញវត្ថុ និងធនាគារ - BNP

Breaking

Thursday, January 11, 2024

ស្ថាប័នរដ្ឋ និងឯកជន គឺជាដៃគូដែលមិនខ្វះគ្នាបាន ហើយបរិវត្តកម្មវិស័យឌីជីថល ចាំបាច់ណាស់ក្នុងការវិវត្តប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែទំនើប ពិសេសវិស័យហរិញ្ញវត្ថុ និងធនាគារ

តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ វិច្ឆិកា ២០២៣ បានផ្តល់ឱកាសដល់ដៃគូទាំងពីរក្នុងការសហការគ្នាបន្ថែមកាន់តែស្អិតរមួត តួយ៉ាងធនាគារវីង​ (ខេមបូឌា) ម.ក គឺជាដៃគូដែលបានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃ​រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការ​ទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើនកន្លងមករួចទៅហើយ ប៉ុន្តែតាមរយៈ បច្ចេកវិទ្យាថ្មី គឺ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» របស់ធនាគារវីង នឹងអាចជាផ្នែកមួយបន្ថែមក្នុងការចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុនៅកម្ពុជា ។ 


ដោយឡែក មុំទី៥ ដែលជាអាទិភាពគន្លឹះរបស់រដ្ឋាភិបាល គឺផ្តោតលើបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយមានអាទិភាពចំនួន ២ ដ៏សំខាន់ៗនៃមុំទី៤ សម្រាប់វិស័យហិរញ្ញវត្ថុ៖ ទី១/ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនាវានុវត្តន៍ឌីជីថល ហើយទី២/ ការអភិវឌ្ឍបច្ចេកវិទ្យាហរិញ្ញវត្ថុ ។


ដើម្បីជាមុខព្រួញដ៏សំខាន់ក្នុងការអនុវត្តនូវមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចការបើកទំព័រនៃកិច្ចសហការរវាងរដ្ឋាភិបាល និងឯកជនឱ្យកាន់តែស្អិតរមួត ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងធនាគារ វីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពី “កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ដែលមានទិសដៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ដោយផ្អែកលើបច្ចេកវិទ្យា និងនវានុវត្តន៍។ 

No comments:

Post a Comment

Pages