សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី នៃសាលារៀនកាងហួរ ខ្មែរ និង ចិន នៅក្រុងព្រះសីហនុ.! - BNP

Breaking

Saturday, December 9, 2023

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី នៃសាលារៀនកាងហួរ ខ្មែរ និង ចិន នៅក្រុងព្រះសីហនុ.!

ឯកឧត្តម ចាវ ហៃយៀន ( Zhao Hai Yan)បានមានប្រសាសន៍លើកឡើងក្នុងពិធីថា ការខិតខំប្រឹងប្រែងរបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានផ្តល់ការអប់រំភាសាចិននៅកម្ពុជាមានភាពរីកចម្រើន និងបានបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាចិន និងភាសាខ្មែរ រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា និងទំនាក់ទំនងចំណងមិត្តភាពរវាងចិន-កម្ពុជា។ ក្នុងរយៈពេលជិត ៣០ឆ្នាំ ក្រោយពីបង្កើតសាលារៀនកាងហួរ លោកគ្រូ អ្នកគ្រូបានខិតខំប្រឹងប្រែងក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្ស ការអភិវឌ្ឍន៍ខ្លួនគួរឱ្យកត់សម្គាល់ផងដែរ។


ការថ្លែងបែបនេះបានធ្វើឡើងនៅកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា សាលារៀនកាងហួរ ខ្មែរ-ចិន  ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តមចាវ ហៃយៀន ( Zhao Hai Yan) អនុប្រធានបេសកកម្មស្ថានទូតចិនប្រចាំកម្ពុជា នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អ្នកឧកញ៉ាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន និងភ្ញៀវកិត្តិយសជាច្រើន កាលពីរសៀលថ្ងៃ ទី ៨ ខែ ធ្នូឆ្នាំ២០២៣ នេះ។


ឯកឧត្តមចាវ ហៃយៀន ( Zhao Hai Yan)បានបន្ថែមទៀតថា ប្រទេសចិន-និងកម្ពុជា គឺជាអ្នកជិតខាងដែលមានចំណងមិត្តភាព ប្រវត្តិប្រពៃ ណីយូរអង្វែង។ ឆ្នាំ២០២៣នេះជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជាឆ្នាំនៃមិត្តភាពរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ការខិតខំអភិវឌ្ឍន៍វិស័យអប់រំភាសាចិននៅក្នុងប្រទេសកម្ពុជា ឱ្យមានគុណភាពកម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។


ជាមួយគ្នានោះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថ្លែងក្នុងពិធីថា សាលារៀនកាងហួរ ខ្មែរ-ចិន  បាននឹងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងសំដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឈានឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ លោកបន្តថាសាលារៀនខ្មែរ-ចិន កាងហួរ បានបង្កើតឡើងឆ្នាំ១៩៦៣ ផ្អាកដំណើរការអស់ជាច្រើនឆ្នាំ ពោលគឺតាំងពីឆ្នាំ១៩៧០ និងដំណើរការឡើងវិញនៅឆ្នាំ១៩៩៥ សាលាផ្ដល់សេវាកម្មអប់រំសម្រាប់បំពេញតម្រូវការនៃធនធានមនុស្សនៅមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ «រៀនពេញមួយជីវិត» របស់រាជរដ្ឋាភិបាលកម្ពុជា។ 


អភិបាលខេត្តបានបន្តទៀតថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។ ហើយមូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗសំដៅធានាចីរភាពកំណើនរយៈពេលវែង និងជីវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕






 

No comments:

Post a Comment

Pages