រថយន្តដាច់ហ្វ្រាំង ខណះរងចាំឆ្លងកំពង់ដរ បានជ្រុលធ្លាក់ចូលទន្លេ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរ - BNP

Breaking

Thursday, December 7, 2023

រថយន្តដាច់ហ្វ្រាំង ខណះរងចាំឆ្លងកំពង់ដរ បានជ្រុលធ្លាក់ចូលទន្លេ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ បុរសចំណាស់ម្នាក់បើកបររថយន្តកូរ៉េមកកំពង់ដរស្វាយជ្រុំ ខណៈមកដល់ចំណុចរង់ចាំសាឡាងរថយន្តបានដាច់ហ្វ្រាំងជ្រុលទៅធ្លាក់ចូលទឹកទន្លេតែសំណាងល្អមិនបណ្ដាលឲ្យបុរសអ្នកបើករថយន្តកើតអ្វីនោះទេគ្រាន់តែរករបួសដៃបន្តិចបន្តួច។ 


ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០២និង ៣០នាទីរសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣ ស្ថិតនៅចំណុចកំពង់ដរ ស្វាយជ្រុំសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីបុរសចំណាស់ម្នាក់ដែលជាអ្នកបើករថយន្តកូរ៉េមួយទាន់កន្លះនេះបានអ្នកដឹងថាមុនពេលគាត់ហេតុលោកបានបើករថយន្តនិងដឹកសម្ភារៈគ្រឿងសំណង់គ្រឿងពុម្ពបេតុង ខណៈដែលមកដល់ចំណតឆ្លងដរ ស្វាយជ្រុំបានរង់ចាំសាឡាងពេលនោះរថយន្តដាច់ហ្វ្រាំងជាន់មិនជាប់ជ្រោយធ្លាក់ចូលទន្លេតែម្ដង។


ក្រោយពេលកើតហេតុម្ចាស់ទីតាំងសាឡាងបានយកអេស្កាវ៉ាទ័រនិងរថយន្តស្ទូចដើម្បីធ្វើការស្ទូចរថយន្តបុរសរងគ្រោះដើម្បីឡើងមកលើគោកវិញ៕





 

No comments:

Post a Comment

Pages