ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតន អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ - BNP

Breaking

Monday, December 4, 2023

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតន អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខា ក្រសួងព័ត៌មាន នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងការពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៤៥ និង៤០ ថ្ងៃបង្កើតទីភ្នាក់ងារសារព័ត៌មានកម្ពុជា SPK ( បច្ចុប្បន្ន AKP ) វិទ្យុសម្លេងប្រជាជនកម្ពុជា ( បច្ចុប្បន្ន RNK ) ថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៧៨ - ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ -ទូរទស្សន៍ជាតិកម្ពុជា TVK ថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៨៣ - ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ - កាសែតកម្ពុជា ថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៧៩ - ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។


ពិធីនេះអបអរសាទរសប្បាយរីករាយរំលឹកអនុស្សាវរីយ៍ចាស់ៗ និងការផ្សារភ្ជាប់រវាងអ្នកជំនាន់មុន និងជំនាន់ក្រោយ ក្នុងវិស័យព័ត៌មាន និងការផ្សព្វផ្សាយនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្និបាទ និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ មន្រ្តីរាជការនៃក្រសួងព័ត៌មាន ពិសេស លោក អ៊ំ ពូ មីង តា យាយ ដែលធ្លាប់បំរើការងារតាំងពីដើមមកនៅក្នុង វិទ្យុជាតិ ទូរទស្សន៍ជាតិ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា SPK និងកាសែតកម្ពុជា ដែលមានសមត្ថភាព និងជំនាញ ជាធនធានមនុស្សដ៏សំខាន់សម្រាប់អ្នកជំនាន់ក្រោយដកស្រង់បទពិសោធន៍ និងរៀនសូត្រតាម ៕






 

No comments:

Post a Comment

Pages