ទីតាំងល្បែងស៊ីសង ជល់មាន់តាមកុំព្យូទ័រ នឹងទូរទស្សន៍អនឡាញកំពុងរីករាលដាលដូចផ្សិត ស្ថិតនៅក្នុងភូមិ ថ្នល់ ឃុំ ស្វាយជ្រះ ស្រុក ស្នួល!!! - BNP

Breaking

Wednesday, November 29, 2023

ទីតាំងល្បែងស៊ីសង ជល់មាន់តាមកុំព្យូទ័រ នឹងទូរទស្សន៍អនឡាញកំពុងរីករាលដាលដូចផ្សិត ស្ថិតនៅក្នុងភូមិ ថ្នល់ ឃុំ ស្វាយជ្រះ ស្រុក ស្នួល!!!

ខេត្តក្រចេះ÷ ប្រភពច្បាស់ការពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពគេហទំព័រBNP យើងខ្ញុំឲ្យបានដឹងថា}មានទីតាំងល្បែងសុីសង មាន់ជល់តាមកុំព្យូទ័រនិងទូរទស្សន៍អនឡាញក្នុង ភូមិ ថ្នល់ ឃុំ ស្វាយជ្រះ ស្រុក ស្នួល  ខេត្ត ក្រចេះ។កំពុងដំណើរការបើកលេងយ៉ាងសុខស្រួល ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានសមត្ថភាព ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! គេដាក់ការសង្ស័យជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។


តាមសេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងថា: ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមកុំព្យូទ័រនិងទូរទស្សន៍អនឡាញ នេះស្ថិតក្នុងមូលដ្ឋានខាងលើ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវថ្មាំសណ្តំអ្វីមួយទេដឹង! បានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រវាំងភ្នែកមើលមិនឃើញ ផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។


ប្រភព:បានបន្តទៀតថា: ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ តាមកុំព្យូទ័រនិងទូរទស្សន៍អនឡាញ នៅក្នុង  ភូមិឃុំខាងលើនេះឃើញថាបើកលេងស្រែកហ៊ោកញ្ជ្រាវអនាធិបតេយ្យ បង្កភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថិភាព គ្រួសារ ខ្លាចប្តី និងកូន ពួកគាត់ មានការផុងខ្លួន និងការលេងល្បែងខុសច្បាប់ទាំងនេះ ជាដើមចម កើតមាន អំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។


ជាចុងក្រោយប្រជាពលរដ្ឋនាំគ្នា សូមសំណូមពរដល់ ឯកឧត្តមវ៉ាថនអភិបាលនៃគណៈអភិបាលខេត្តក្រចេះ ជាពិសេសលោក ឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណាស្នងការនគរបាល ខេត្តក្រចេះសូមមេត្តាជួយត្រួតពិនិត្យ និងមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់ តាមកុំព្យូទ័រនិងទូរទស្សន៍អនឡាញដែរស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះផងទាន៕


អង្គភាពគេហទំព័រ BNP យើងខ្ញុំធ្វើការផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសារព័ត៌មានក្នុងន័យស្ថាបនាភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុច ពុំមានការញុះញង់ទៅលើស្ថាប័នមួយណាសូមអរគុណ៕










 

No comments:

Post a Comment

Pages