ឃាត់ខ្លួនបានជនសង្ស័យចំនួន​ ០២នាក់​ ចំណែក០១នាក់ទៀតរត់គេចខ្លួនបាត់ ករណី​លួច​ម៉ូតូ​ - BNP

Breaking

Saturday, September 9, 2023

ឃាត់ខ្លួនបានជនសង្ស័យចំនួន​ ០២នាក់​ ចំណែក០១នាក់ទៀតរត់គេចខ្លួនបាត់ ករណី​លួច​ម៉ូតូ​

នៅថ្ងៃទី០៥​ ខែកញ្ញា​ ឆ្នាំ២០២៣ វេលា ម៉ោង២១ :៥០ នាទីយប់ មានករណី​ អំពេីលួច​(លួចម៉ូតូ​) ស្ថិតនៅចំណុចខាងក្រោយកាស៊ីណូលីហាវ ក្រុម០៤​  ភូមិ០១​ សង្កាត់លេខ៣ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ បង្កឡេីងដោយជនសង្ស័យចំនួន០៣នាក់​  បានធ្វើសកម្មភាព​ ដោយនាំគ្នាហៅម៉ូតូ​ ផាស់អាប់តាមផ្លូវអោយដឹកពីម្តុំរង្វង់មូលភូមិថ្មី​ ទៅក្រោយកាស៉ីណូ​ លីហាវ​ ភូមិ​ ១​ សង្កាត់​លេខ៣​ ដេីម្បីទៅលួចយកម៉ូតូចំនួន០១ គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំផលិត២០១៨​  លេខតួ-ម៉ាសុីន ND125M-5164799​ ផ្លាកលេខ​ ព្រះសីហនុ​ 1F-5532 ដែលជនរងគ្រោះចតទុកក្រោយកាស៉ីណូ​ លីហាវ​ ពេលលួចបានជនសង្ស័យនិងបក្ខពួក បាននាំគ្នាបណ្តេីរម៉ូតូចេញពីកន្លែងកេីតហេតុដេីរចេញមកតាមផ្លូវ​តុលាការចាស់​ សង្កាត់​លេខ៣ ក៏​ជួបសមត្ថកិច្ចកំពុងល្បាតតាមផ្លូវ​ ឃាត់ខ្លួនបានជនសង្ស័យចំនួន​ ០២នាក់​ ចំណែក០១នាក់ទៀតរត់គេចខ្លួនបាត់។ 

       -ជនរងគ្រោះឈ្មោះ ព្រហ្ម​ ចំរើ​ន​ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កាស៊ីណូស៊ីហ៊ូ

       -ស្រុកកំណើត ភូមិចុងអូ​ ឃុំសំរុង​ស្រុកព្រៃនប់​ខេត្តព្រះសីហនុ​ 

​       -បច្ចុប្បន្នស្នាក់​នៅ ក្រុម១៤ ភូមិ១ សង្កាត់លេខ៣​  ក្រុង​-ខេត្តព្រះសីហនុ  ។

       -ជនសង្ស័យ ចំនួន​  ០២នាក់​ មានឈ្មោះដូចខាងក្រោម៖

​       ១.ឈ្មោះ តាក់​ ម៉េង​ ភេទប្រុស ជនជាតិខ្មែរ អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្រុមទី៧​  ភូមិ ៣  សង្កាត់លេខ៣ក្រុង-ខេត្តព្រះសីហនុ ។ 

​       ២-ឈ្មោះ​ លៀង​ ប្រាក់​ ភេទប្រុស​ អាយុ​  ១៦ឆ្នាំ​  មានទីលំនៅ​ ភូមិ​២​ សង្កាត់​លេខ​ ១​ក្រុងខេត្ត​ព្រះសីហនុ​។ 

​       ៣-ឈ្មោះ​ ហៅ​ ឆៃ​  (គេចខ្លួន)។ 

​       -ក្រោយពីធ្វេីការសាកសួរជនសង្ស័យទាំង០២នាក់ខាងលេី​ បានសារភាព​ថា​ ពួកខ្លួន​ពិតជាបានធ្វេីសកម្មភាពលួចម៉ូតូម៉ាកខាងលេីប្រាកដមែន។ 

​       -បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​  ០២នាក់​ ខាងលេី​ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ បានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដើម្បីបន្តនិតិវិធី។ 




 

No comments:

Post a Comment

Pages