អគ្គិភ័យបានឆាបឆេះពិដានផ្ទះមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ - BNP

Breaking

Wednesday, September 6, 2023

អគ្គិភ័យបានឆាបឆេះពិដានផ្ទះមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ កាលពី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ទីតាំងកើតហេតុស្ថិតនៅលើកំណាត់ផ្លូវ៣៤៨ មូលដ្ឋានសង្កាត់បឹងកេងកង៣ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


នៅមុនពេលកើតហេតុ ពួកគាត់បានលឺសម្លេងផ្ទុះលាន់ខ្លាំងដូចបែកផ្កាភ្លើងអ៊ីចឹង លុះមួយសន្ទុះក្រោយមកក៏ធុំក្លិនផ្សែង ហើយពួកគាត់ក៏នាំគ្នាចេញមកមើល ស្រាប់តែឃើញផ្សែង និងអណ្តាតភ្លើងហ៊ុយចេញពីទីតាំងផ្ទះកើតហេតុតែម្ដង។ បន្ទាប់មកពួកគាត់ក៏នាំគ្នាយកបំពង់ឧស្ម័ន និងទុយោមកបាញ់ទឹកពន្លត់ដែរ ប៉ុន្តែមិនរលត់សោះ ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យតែម្ដង។

បន្ទាប់ពីទទួលដំណឹងខាងលើភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ចេញរថយន្តចំនួន២គ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ។  មន្ត្រីជំនាញ បានសន្និដ្ឋានជាបឋមថា ករណីអគ្គិភ័យនេះ សង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យក្លាយជាអណ្តាតភ្លើងពណ៌ក្រហម ឆាបឆេះបែបនេះ ៕





 

No comments:

Post a Comment

Pages