ស្នងការនរគបាលរាជធានីភ្នំពេញបង្ហាញមុខ ក្រុមអ្នកគុននិយម BK Team - ICE T Team - Mlock 0 Team ដែលនិយមលេងដាវកាំបិតកាប់គេកាប់ឯងកាត់សាញយកស្ទាវពេលរាត្រីក្នុងរាជធានីភ្នំពេញ - BNP

Breaking

Tuesday, September 5, 2023

ស្នងការនរគបាលរាជធានីភ្នំពេញបង្ហាញមុខ ក្រុមអ្នកគុននិយម BK Team - ICE T Team - Mlock 0 Team ដែលនិយមលេងដាវកាំបិតកាប់គេកាប់ឯងកាត់សាញយកស្ទាវពេលរាត្រីក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន០៧នាក់ បង្កហិង្សា និងឲ្យធ្វើខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ចំនួន០៣ករណីកន្លងមក ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់


ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦:១០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៧នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតម៉ូតូ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចំនួន០៣ករណី។


ករណីទី១៖ ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតម៉ូតូ ចំនួន០៣គ្រឿង ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ៤១០ ក្រុម០៣ ភូមិ០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២២:០០នាទី។ ជនរងគ្រោះឈ្មោះ ច្រិច សុខរីម ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៣២ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

 

ករណីទី២៖ ព្រួតគ្នាយកដាវកាប់ បណ្តាលឲ្យខូចខាតម៉ូតូចំនួន ០១ គ្រឿង ប្រព្រឹត្តនៅចំណុចមុខឃ្លាំងលក់រថយន្តយីហោបូរិនផ្ទះលេខ១៣៨អឺ ផ្លូវលេខ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ  រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០:៣០នាទី។ 

 

ករណីទី៣៖ ព្រួតគ្នាយកដាវកាប់ បណ្តាលឲ្យខូចខាតម៉ូតូ ចំនួន០១គ្រឿង និងសម្ភារៈមួយចំនួន  ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៣២ ផ្លូវលេខ៥៣ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ  កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០:១០ នាទី។ ជនរងគ្រោះ ឈ្មោះ ប៊ុន ណារឿង ភេទ ស្រី អាយុ៥០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ១៣២ ផ្លូវលេខ៥៣ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ  មុខរបរ លក់ដូរ។


ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់៖

១-ឈ្មោះ ថៃ វីរៈយុទ្ធ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី១០អា១ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 


២-ឈ្មោះ ព្រំ ណាង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី៨អា មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


៣-ឈ្មោះ ញ៉ូ មួនខេមរា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី១១ដេ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


៤-ឈ្មោះ បាក់ បញ្ញាពេជ្រ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុកថ្នាក់ទី១០ដេ១ មានទីលំនៅផ្ទះលេខ១២៨អឺ២ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


៥-ឈ្មោះ សាន់ សាកាន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យទឹកល្អក់ថ្នាក់ទី៩អា២ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 


៦-ឈ្មោះ សុទ្ធ ពិទីន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី៩បេ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 


៧-ឈ្មោះ គឹម សាន់នីត ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

សម្ភារៈចាប់យក៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ១IC-៩០៣៣,  ម៉ូតូម៉ាកស៊ុយហ្ស៊ុគី និច ពណ៌ ខៀវ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ១JA-៥២២៨,  ម៉ូតូម៉ាកស៊ុយហ្ស៊ុគី និច ពណ៌ ក្រហម ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KB-០២៥៥។

 

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕






 

No comments:

Post a Comment

Pages