ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ ក្នុងឱកាសកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាត សមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦ - BNP

Breaking

Tuesday, August 1, 2023

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ ក្នុងឱកាសកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាត សមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦

ភ្នំពេញ ៖ ជនដៃដល់ ៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបន្ទាប់ពីបានប្រើអំពើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនា ប្រឆាំងនិងអ្នករាជការសាធារណ:(វាយកញ្ចក់រថយន្តសមត្ថកិច្ចបណ្តាលអោយបែក) កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ នៅចំណុចតារាងបាលទាត់ខេមរា ផ្លូវលេខ៩៩R ក្រុមទី៨ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។


ជនរងគ្រោះឈ្មោះ ជា ថារាជ ភេទប្រុស អាយុ២២ឆាំ្នមុខរបរ ដឹកអនឡាញ មានទីលំនៅផ្ទះជួល ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកជនដៃដល់ ឈ្មោះ ថា ឡុងហាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (គា្មនសារធាតុញៀន) ។

ជនដៃដល់២នាក់នេះ គឺប្រឆាំងសមត្ថកិច្ច វាយកញ្ចក់រថយន្ត និងវាយសមត្ថកិច្ចរបួស ដោយមានចេតនាចងវាយរំដោះជនសង្ស័យពីរសមត្ថកិច្ចក្នុងពេលប្រតិបត្តិការនេះ ៖

២-ជនសង្ស័យឈ្មោះ សេង គ្រីហេង ភេទស្រី អាយុ៣៧ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ភូមិបាក់ទូកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ (គា្មនសារធាតុញៀន) ។

៣-ជនសង្ស័យឈ្មោះ ផល ស្រីជីង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (គា្មនសារធាតុញៀន)។

* ស្នាកស្នាមរបួស:

-របួសខ្នង និងដៃ ធ្ងន់ធ្ងរ(ជនរងគ្រោះ)

-របួសស្នាមក្រចកលើថ្ងាស់សមត្ថកិច្ច

*សម្ភារៈខូចខាត

-បែកស្រាមកញ្ចក់រថយន្តខាងឆ្វេង

នៅថ្ងៃទី២៥ ខែកក្កដា ឆាំ២០២៣វេលាម៉ោងចំណុចកើតហេតុនេះ ជនរងគ្រោះនិងជនសង្ស័យបានឈ្លោះប្រកែកគ្នាស្រាប់តែជនសង្ស័យបានវាយជនរងគ្រោះមួយកែងនិងបានយកស្បែកជើងក្រាមប៉ុងធាក់មកលើជនរងគ្រោះរបួសខ្នងនិងដៃធ្ងន់ធ្ងររួចគេចខ្លួនបាត់អស់។





 

No comments:

Post a Comment

Pages