រុះរើនិងបំផ្លាញចោលបាំងសាច់អួនរាំងពោះព្រែកអោម៉ាល់ចំនួន៣កន្លែង នៅចំណុចព្រែកអោម៉ាល់ស្ថិតក្នុងភូមិអោម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចនៅរដូវទឹកទន្លេកំពង់ឡើង និងរដូវត្រីពងកូន - BNP

Breaking

Friday, August 4, 2023

រុះរើនិងបំផ្លាញចោលបាំងសាច់អួនរាំងពោះព្រែកអោម៉ាល់ចំនួន៣កន្លែង នៅចំណុចព្រែកអោម៉ាល់ស្ថិតក្នុងភូមិអោម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចនៅរដូវទឹកទន្លេកំពង់ឡើង និងរដូវត្រីពងកូន

កំពង់ឆ្នាំង:   កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយសង្កាត់ជលផលកំពង់ត្រឡាចបានបន្តចុះធ្វើការរុះរើនិងបំផ្លាញចោលបាំងសាច់អួនរាំងពោះព្រែកអោម៉ាល់ចំនួន៣កន្លែងនៅចំណុចព្រែកអោម៉ាល់ស្ថិតក្នុងភូមិអោម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចនៅរដូវទឹកទន្លេកំពង់ឡើងនិងរដូវត្រីពងកូន នៅថ្ងៃទី៣ខែសីហាឆ្នាំ២០២៣  ។

លោក ខៀវ សុផានរិទ្ធ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថា កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រសាទសង្កាត់ជលផលកំពង់ត្រឡាចបានបន្តចុះសហការជាមួយសង្កាត់ជលផលកំពង់ត្រឡាច៨នាក់ជាមួយនឹងមធ្យោបាយធ្វើសកម្មភាពការណូតបាឡាស្មាច់២គ្រឿងនៅចំណុចខាងលើ ។

បង្ក្រាបនេះ បានធ្វើការរុះរើនិងបំផ្លាញចោលរបាំងសាច់អួនរាំងពោះព្រែក៣កន្លែងប្រវែង៤៥ម៉ែត្របង្គោល៣០ដើមលប៦គ្រឿង  ហើយនៅថ្ងៃទី២ខែសីហាឆ្នាំ២០២៣វិញ សមត្ថកិច្ចជលផលស្រុកជលគីរីបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុងនៅចុងព្រែកប្រចាន់ក្នុងភូមិកោះធំបានបំផ្លញចោលចុះនួន១០កន្លែងប្រវែង៣០០ម៉ែត្រ លបលូស្បៃមុង១០មាត់បង្គោល១២០ដើមនិងបានចាកលែងត្រីល្អិតៗទៅក្នុងទន្លេវិញផងដែរ  ប៉ុន្តែនៅក្នុងការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងនេះម្តងៗត្រូវគេមើលឃើញថាមិនដែលឃាត់ខ្លួនជនល្មើសបានឡើយដោយក្រុមជនល្មើសហាក់ដឹងខ្លួនមុនហើយបានគេច ខ្លួនបាត់រហូត ។

នាយផ្នែករដ្ឋបាលកំពង់ប្រាសាទបានធ្វើការអំពាវនាវម្តងហើយម្តងទៀត ដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកឡើងត្រីពងកូន ពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីនិងថនិកសត្វពងកូនដើម្បីរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ ៕






 

No comments:

Post a Comment

Pages