រថយន្តស្លាកលេខរដ្ឋ បុកជាមួយអ្នកជិៈកង់ បណ្ដាលឱ្យមនុស្សស្លាប់ រួចរត់គេចខ្លួនបាត់ស្រមោល! - BNP

Breaking

Monday, August 28, 2023

រថយន្តស្លាកលេខរដ្ឋ បុកជាមួយអ្នកជិៈកង់ បណ្ដាលឱ្យមនុស្សស្លាប់ រួចរត់គេចខ្លួនបាត់ស្រមោល!

(ស្វាយរៀង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស្លាកលេខរដ្ឋ និង កង់ បណ្ដាលឱ្យ ភាគីអ្នកជិៈកង់ស្លាប់នៅកន្លែងកើតហេតុ ខណៈភាគីអ្នកបើករថយន្តរដ្ឋ បានរត់គេចខ្លួនបាត់ស្រមោល។


ហេតុការណ៍នេះបានកើតឡើង នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី២៥.០៨.២០២៣។


ប្រភពបានឱ្យដឹងថាៈ រថយន្តដែលបុកជាមួយកង់ ម៉ាកត្រៃតុនពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ17.(20718) ដែលគេសង្ស័យថាៈ រថយន្តនេះ ជាកម្មសិទ្ធប្រើប្រាស់របស់ប្រធានផ្នែកម្នាក់ នៅខេត្តមណ្ឌលគិរី។


យ៉ាងណាក្ដី នៅពេលដែលកើតហេតុនោះ

អ្នកជិៈកង់រងរបួសធ្ងន់ ត្រូវបានរថយន្តពេទ្យដឹកទៅសង្គ្រោះប៉ុន្តែអកុសលនៅពេលដែលរថយន្តសង្គ្រោះដឹកដល់មន្ទីពេទ្យភ្លាមៗនោះជនរងគ្រោះត្រូវបានស្លាប់នៅពេលដែលដឹកដល់មន្ទីពេទ្យ ។ ទីកន្លែងកំណើតសាកសព្វឈ្មោះ មាស ចាន់ថន រស់នៅភូមិព្រៃធ្លាក់ ឃុំចេក ស្រុកស្វាយរៀង ខេត្ត ស្វាយរៀង ។ខណៈដែលភាគីខាងរថយន្តខាងលើ បានបើករថយន្តរត់គេចខ្លួនបាត់ ដើម្បីគេចវេសពីការទទួលខុសត្រូវ ដូចច្នេះមហាជនទូទៅនឹងអ្នកសារព័ត៌មានជាច្រើនអង្គភាពសូមធ្វើការសំណូមពរទៅដល់សមត្ថកិច្ចដែលពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀងជាកន្លែងកើតហេតុ និងខេត្តមណ្ឌលគិរីដែលគេសង្ស័យថាម្ចាស់រថយន្តនិងរថយន្តធ្វើការនៅក្នុងខេត្តមណ្ឌលគិរី ព័ត៌មានបឋមសង្ស័យមានតួនាទីជាប្រធានផ្នែករដ្ឋបាលព្រៃឈើ។

  ដូច្នេះអង្គភាពយើងខ្ញុំនឹងធ្វើការស្រាវជ្រាវបន្តដើម្បីស្វែងរកជនបង្ករដែលជាម្ចាស់រថយន្តស្លាកលេខរដ្ឋ17(20718)ដើម្បីអោយជនបង្ករមកទទួលខុសត្រូវជាមួយជនរងគ្រោះនិងទទួលខុសត្រូវចំពោះមុខច្បាប់។







 

No comments:

Post a Comment

Pages