បុរសម្នាក់ជិះម៉ូតូប៉ះរថយន្តឆ្កូតថ្នាំ ត្រូវម្ចាស់រថយន្តទះ៥កំផ្លៀង រួចទារថ្លៃសំណង៥០០ដុល្លារ - BNP

Breaking

Wednesday, August 30, 2023

បុរសម្នាក់ជិះម៉ូតូប៉ះរថយន្តឆ្កូតថ្នាំ ត្រូវម្ចាស់រថយន្តទះ៥កំផ្លៀង រួចទារថ្លៃសំណង៥០០ដុល្លារ

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី៣០សីហា២០២៣ ស្ថិតនៅចំណុច មុខមន្ទីរពហុព្យាបាល នឹងសម្ភពឥន្ត្រទេវី១ ក្នុងសង្កាត់ទួលសង្កែ១ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

យុវជនដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា៖ ត្រឹម៥០០ដុល្លារ ខ្លួនមានសមត្ថភាពសង តែហេតុអី ទះគាត់៥កំផ្លៀង រួចជេរប្រមាថគាត់ ហើយយកសោរច្រវ៉ាក់ទៅចាក់ម៉ូតូគាត់ ព្រមទាំងដកសោរម៉ូតូចេញ និងមិនដោះស្រាយជាមួយគាត់អ៊ីចឹង? ខណៈម្តាយយុវជនខាងលើបានប្រាប់ថា៖ នឹងសង៥០០ដុល្លារ តែសុំដាក់ពាក្យបណ្តឹងទារ ៣០០០ដុល្លារវិញ ក្រោយទះកូនគាត់៥កំភ្លៀង។ 


ក្រោយកើតហេតុ សមត្ថកិច្ចមកដល់ ក៏ភាគីខាងរថយន្ត នៅតែមិនព្រមចុះមកដោះស្រាយជាមួយម្ចាស់ម៉ូតូដែរ៕







 

No comments:

Post a Comment

Pages