សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធរក្សាទុកសារធាតុញៀន និងអាវុធខុសច្បាប់នៅក្រុងព្រះសីហនុ.! - BNP

Breaking

Tuesday, August 29, 2023

សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធរក្សាទុកសារធាតុញៀន និងអាវុធខុសច្បាប់នៅក្រុងព្រះសីហនុ.!

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថាកាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣បានឆ្មក់ឆែកឆ្នេរឃាត់រថយន្ត១គ្រឿង និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ព្រមទាំងដកហូតសម្ភារល្មើសមួយចំនួន នៅចំណុរង្វង់មូលវាលរេញ លើដងផ្លូវជាតិលេខ៤ នៅចន្លោះគីឡូមែត្រលេខ ១៨០-១៨១ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 


យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កំឡុងពេលកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការល្បាតនៅពេលយប់ ក៏បានឆ្មក់ឃាត់រថយន្ត ១គ្រឿងម៉ាក Camary ឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-1102 (ស្លាកលេខក្លែងក្លាយ) និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួន ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។


បន្ទាប់ពីធ្វើការឆែកឆេរ កម្លាំងជំនាញបានកំណត់មុខសញ្ញាបានថា ជនសង្ស័យទាំងបួននាក់ដែលជិះក្នុងរថយន្តជាមួយគ្នានោះមានឈ្មោះ ទី១.ឈ្មោះ គ្រី ស្ទាន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ទី២. ឈ្មោះ អេង តិចឡុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ទី៣. ឈ្មោះ ជីវ រក្សា ភេទប្រុសអាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ និងទី៤. ឈ្មោះ សំ ពៅ ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។


ក្នុងនោះវត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៣កញ្ចប់ ទូរស័ព្ទដៃចំនួន៥គ្រឿងឧបករណ៍ប្រើប្រាស់មួយចំនួន កាំភ្លើងខ្លីចំនួន១ដើម និងគ្រាប់ចំនួន ៣០គ្រាប់ ស៊ីឡង់ស័រតកាណុងកាំភ្លើងចំនួន១ដើម រថយន្តចំនួន ១គ្រឿង។


បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។






 

No comments:

Post a Comment

Pages