កិច្ចប្រជុំ​គាំទ្រ​បច្ចេកទេស​ និងជុំរញការអនវត្តរបស់គម្រោងសមាហរណកម្មគណនេយ្យភាពសង្គម​ទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ - BNP

Breaking

Wednesday, August 9, 2023

កិច្ចប្រជុំ​គាំទ្រ​បច្ចេកទេស​ និងជុំរញការអនវត្តរបស់គម្រោងសមាហរណកម្មគណនេយ្យភាពសង្គម​ទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ

ថ្ងៃពុធ​ ៨រោច​ ខែ​ទុតិយាសាឍ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី​ ៩​ ខែសីហា​ ឆ្នាំ​២០២៣​ នៅបន្ទប់ប្រជុំលេខ​ ១​ រដ្ឋបាលខេត្ត​សៀមរាប​ បានបេីកកិច្ចប្រជុំ​ គាំទ្រ​បច្ចេកទេស​ និង​ជំរុញការអនុវត្តរបស់គម្រោងសមាហរណកម្មគណនេយ្យភាពសង្គម​ ទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ​ ដឹកនាំ​ដោយ​ លោក​ នាក់​ ណេរ៉ុន​ អភិបាលរងខេត្ត​ តំណាង​ ឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក​នាយករងរដ្ឋបាល​ លោក​ លោកស្រី​ តំណាង​ទីចាត់ការ​ អង្គភាព​ចំណុះសាលាខេត្ត​ លោក​ លោកស្រី​ តំណាង​ មន្ទីរ​ អង្គភាព​ លោក​ លោកស្រី​ តំណាង​រដ្ឋបាលក្រុង​ ស្រុក​ និងមន្ត្រីពាក់ព័ន្ធ​ សរុប​ចំនួន​ ២៦នាក់។ 


 លោក​ អភិបាលរងខេត្ត​ បានថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះប្រធានដឹកនាំក្រុមការងារគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រុមការងារថ្នាក់ដឹកនាំ នៃរដ្ឋបាលស្រុកគោលដៅទាំង៤ មន្ទីរ អង្គភាព ទីចាត់ការចំណុះសាលាខេត្ត មន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់​ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ចាប់តាំងពីដំណាក់កាលទី១​ (២០១៦-២០១៨) និងដំណាក់កាលទី២​(២០១៩-បច្ចុប្បន្ន) ដែល​កិច្ចការងារនេះ ជាផ្នែកមួយនៃការងារកំណែទម្រង់ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ 


លោក​ អភិបាលរងខេត្ត​ បានបញ្ជាក់ថាកិច្ចប្រជុំ​នេះ​ ដើម្បីធ្វើការត្រួតពិនិត្យ​ វឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ ជំរុញការអនុវត្តសកម្មភាព ពិនិត្យមើលការរៀបចំរបាយការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយ និងរៀបចំផែនការអនុវត្តបន្ទាប់ ដើម្បីធានាឱ្យការអនុវត្តសកម្មភាពស្របតាមផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៣ និងសម្រេចឱ្យបានក្របខ័ណ្ឌលទ្ធផលរបស់គម្រោង​ និងបញ្ជាក់ពីសារៈសំខាន់ដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដែលជាផ្នែកផ្គត់ផ្គង់ នៃការងារគណនេយ្យភាពសង្គម ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គម តាមរយៈការផ្សព្វផ្សាយ និងជួយគាំទ្រដល់ផ្នែកតម្រូវការ(ប្រជាពលរដ្ឋ) ឱ្យយល់ច្បាស់ និងចូលរួមក្នុងកិច្ចការងារនេះ៕






 

No comments:

Post a Comment

Pages