រថយន្ដ​ឡង់គ្រីស័រ​ រ៉េចង្កូត​បុក​ឡេីង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ ហេីយ​ត្រូវ​រថយន្ដ​ធុន​ធំ​បុកថែមមួយតង់ទៀត - BNP

Breaking

Friday, August 4, 2023

រថយន្ដ​ឡង់គ្រីស័រ​ រ៉េចង្កូត​បុក​ឡេីង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ ហេីយ​ត្រូវ​រថយន្ដ​ធុន​ធំ​បុកថែមមួយតង់ទៀត

ភ្នំពេញ÷ បុរសម្នាក់បេីក​រថយន្ដ​ឡង់គ្រីស័រ​សេរី​ ទំនើប​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BR-7793 បេីក​រ៉េ​ចង្កូត​បុក​ឡេីង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​ហោះទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​រួច​ខ្ទៀត​រថយន្ដទៅ​ផ្លូវ​ម្ខាង​ទៀត​ ហេីយ​ត្រូវ​រថយន្ដ​ធុន​ធំ​ដឹក​អុសមួយ​គ្រឿង​ពាក់ស្លាកលេខ​ កំពង់​ធំ​ 3A-2887​ បុក​រថយន្ដបន្ថែម​ទៀត​រួច​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​ដេីមឈេី​មួយដេីម​និង​របង់​ឃ្លាំង​មួយ​កន្លែង​បណ្ដាលឲ្យ​តៃកុង​រថយន្ដ​ធុន​ធំ​កៀប​ជាប់​ក្នុង​កាប៊ីន​ ។


ហេតុការណ៍​នេះស្ថិត​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ(ទំនប់​កប់​ស្រូវ)​ សង្កាត់​សំរោង​ក្រោម​​​​​​ ខណ្ឌ​ពោធិ៍​សែនជ័យ​​​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​២:២០នាទី​​ រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​០៤ ខែសីហា​​ ឆ្នាំ​២០២៣។ 


ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​​ ចុះ​មក​វាស់​វែង​យករថយន្ដទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។








 

No comments:

Post a Comment

Pages