មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុក​ទឹក​ផុស​ បាន​ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូន ដល់គ្រួសារដែលមានជីវភាព ខ្វះខាត - BNP

Breaking

Saturday, July 29, 2023

មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុក​ទឹក​ផុស​ បាន​ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូន ដល់គ្រួសារដែលមានជីវភាព ខ្វះខាត

កំពង់ឆ្នាំង÷ នៅព្រឹក​​ថ្ងៃ​ទី២៩​ ខែកក្ដដា​ឆ្នាំ២០២៣ លោក​ ប្រាក់​ សោភ័ណ្ឌ​ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់​ រួម​ដំណើរ​ដោយ​ លោកស្រី​ ជឹម​ ចោត​មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុក​ទឹក​ផុស​ បាន​ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូន ដល់គ្រួសារដែលមានជីវភាព ខ្វះខាត ១គ្រួសារ​ និងស្រ្ដីកូនភ្លោះ​មាន​ជីវភាព​ខ្វះខាត​ ១គ្រួសារ នៅក្នុង ភូមិ វាលស្បូវ​ ឃុំតាំងក្រសាំង​ ស្រុក​ទឹកផុស​​ ខេត្តកំពង់​ឆ្នាំង​។ 

    

ក្នុងឱកាសនោះ លោក​ ប្រាក់​ សោភ័ណ្ឌ​ នាយក​ប្រតិបត្តិ​សាខា​ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ុន​ សុវណ្ណារិទ្ធិ​ ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​កំពង់​ឆ្នាំង​ និង​ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ លោកបានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ សម្អាតបរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះបានល្អ។


អំណោយទទួលបានក្នុង១គ្រួសាររួមមាន÷ អង្ករ ២៥គីឡូ មី១កេស ត្រីខ ១០ កំប៉ុង ឃីត​១​កញ្ចប់​(មុង១​ ភួយ១​ ក្រម៉ា១​ សារុង១)និង ថវិកាមួយ​ចំនួន​៕





 

No comments:

Post a Comment

Pages