រថយន្តសេរីទំនើបមួយគ្រឿងជ្រុលចង្កូតបុកខឿនទ្រូងផ្លូវបណ្តាលអោយហោះក្រឡាប់ឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង - BNP

Breaking

Monday, July 31, 2023

រថយន្តសេរីទំនើបមួយគ្រឿងជ្រុលចង្កូតបុកខឿនទ្រូងផ្លូវបណ្តាលអោយហោះក្រឡាប់ឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង

(បាត់ដំបង)រថយន្តLEXUS .GS300មួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតបុកខឿនផ្លូវនិងហោះទៅបុករះបង្គោលប៉ាណូបណ្តាលអោយក្រឡាប់ឆេះយ៉ាងសន្ធោសន្ធៅនៅវេលាម៉ោងជាង ៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមកំណាត់បណ្ដោយផ្លូវហាយវេ ស្ថិតក្នុងក្រុមទី១ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។


ប្រភពពីប្រជាពលរដ្ឋដែលឆ្លងកាត់នៅតាមបណ្ដោយផ្លូវនេះបានលើកឡើងថា: រថយន្តដែលឆេះម៉ាក Lexus Gs300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-7725 បើកបរដោយបុរសក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង(ពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ) លុះមកដល់ទីតាំងកើតហេតុសង្ស័យតៃកុងងងុយដេកបានជ្រុលចង្កូតទៅបុកទ្រូងផ្លូវនិងបន្តទៅបុកប៉ាណូបណ្តាលអោយហោះជិត១០០ម៉ែត្រក្រឡាប់ផ្ងាជើងឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្ដង តែសំណាងល្អម្ចាស់បានរំដោះខ្លួនគេចបាត់ស្រមោល។


ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបាននាំយករថយន្ត ពន្លត់អគ្គីភ័យចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់តែមិនបានឃើញបំណែកសាកសពម្ចាស់រថយន្តឡើយ សង្ស័យម្ចាស់បានបើកទ្វាចេញក្រៅហើយចាកចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព៕






 

No comments:

Post a Comment

Pages