ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន - BNP

Breaking

Thursday, July 6, 2023

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការចូលរួមពី រដ្ឋលេខាធិការ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតំណាងក្រសួង ស្ថាប័ន្ធ ពាក់ព័ន្ធជាច្រើនរូបទៀត។


ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏ដូចជាមន្ដ្រីនៃអង្គភាពគ្រប់គ្រងគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងការអនុវត្តគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។


ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បន្ដថា ឆ្នាំ២០២៣នេះ ជាឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ កម្ពុជាសម្រេចបានជោគជ័យជាច្រើនគួរឱ្យកត់សម្គាល់ និងមានមោទនភាព ទាំងនៅក្នុងក្របខណ្ឌផ្ទៃក្នុងជាតិ តំបន់ និងអន្តរជាតិ បើទោះបីពិភពលោកកំពុងប្រឈមបញ្ហាស្មុគស្មាញភាពមិនប្រាកដប្រជា ទាំងផ្នែកនយោបាយ សន្តិសុខ និងគ្រោះធម្មជាតិជាច្រើនដែលបង្កឡើងដោយមនុស្ស និងធម្មជាតិ បានធ្វើឱ្យប៉ះពាល់យ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាសកល។


ឯកឧត្តម បន្ថែមថា ក្នុងក្របខណ្ឌផ្ទៃក្នុង យើងបានចាត់វិធានការចាំបាច់នានាដោយជោគជ័យទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ជំនន់ទឹកភ្លៀង ក៏ដូចពីវិបត្តិសាកលផ្សេងទៀត មានដូចជា ការកើនឡើងតម្លៃទំនិញ ប្រេងឥន្ធនៈ និងការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច ជាដើម។


នាឱកាសនោះដែរ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើបង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ និងផែនការសកម្មភាព សម្រាប់ឆមាសទី២ ឆ្នាំ២០២៣ និងសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រ ៥ឆ្នាំ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន (២០២៣-២០២៨)។


ជាថ្មីម្ដងទៀត ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំនេះ ក្រសួងមហាផ្ទៃ ក៏បានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាព ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ពាក់ព័ន្ធការថែរក្សា និងការការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម ការងារអត្តសញ្ញាណកម្ម ការងារអន្តោប្រវេសន៍ ការទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀន ការគ្រប់គ្រងពន្ធនាគារ ការគ្រប់គ្រងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលតាមវិធានការច្បាប់ ក៏ដូចការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ។


ជាមួយគ្នាដែលនេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ការសម្រេចបានសមិទ្ធផលគួរឱ្យមោទនៈទាំងនេះ គឺដោយសារមានការណែនាំ និងការគាំទ្រប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទាំងផ្នែកគោលនយោបាយ ការពង្រឹងស្ថាប័ន និងការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ ទាំងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ៕





 

No comments:

Post a Comment

Pages