មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញគ្រឿងញៀនជាង២០០០គីឡូក្រាមខេត្តព្រះសីហនុ - BNP

Breaking

Saturday, July 8, 2023

មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញគ្រឿងញៀនជាង២០០០គីឡូក្រាមខេត្តព្រះសីហនុ

ថ្ងៃសុក្រ ៥ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ សហការជាមួយមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តកំពត និងខេត្តកំពង់ស្ពឺ បានដុតបំផ្លាញគ្រឿងញៀនជាង២០០០គីឡូក្រាម ដើម្បីអបអរសាទរទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” 


ក្រោមអធិបតីភាព លោក  កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាយឧត្តមសេនីយ៌មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រប្រឆាំងគ្រឿងញៀន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមន្ត្រីតំណាងស្ថាបន័ពាក់ព័ន្ធ ក្នុងនោះក៏មានវត្តមានតំណាងអាជ្ញាធររដ្ឋបាល សមត្ថកិច្ច ខេត្តទាំង៣ គឺខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ស្ពឺ ធ្វើឡើងនៅដីឡូត៍មួយកន្លែងស្ថិតនៅចំណោតអូរត្រាវ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។


លោក សៀង សុខ ជាប្រធានគណៈកម្មការបានអានរបាយការសរុបពាក់ព័ន្ធនិងសំណុំរឿងដកហូតគ្រឿងញៀនរបស់ខេត្តទាំងបីដែលត្រូវដុតបំផ្លាញ ក្នុងនោះរួមមានវត្ថុតាងរបស់សាលាដំបូងខេត្តព្រះសីហនុ

បច្ចេកទេស និងសុវត្ថិភាពនៅចំពោះមុខគណៈអធិបតី និងអង្គពិធី បានដកហូតចេញពី៖

*ទី១. សំណុំរឿងព្រហ្មទណ្ឌចំនួន ៧១. សំណុំរឿងរបស់សាលាដំបូងខេត្តព្រះសីហនុ ដែលមានគ្រឿងញៀនសរុបដូចខាងក្រោម៖


-សារធាតុញៀន ចំនួន ២,០៤៥,៥៦២.៧២ ក្រាម ស្មើនឹង ២,០៤៥ (ពីរពាន់សែសិបប្រាំ) គីឡូក្រាម

និង ៥៦២.៧២ (ប្រាំរយហុកសិបពីរ ក្បៀស ចិតសិបពីរ) ក្រាម

-កញ្ញាក្រៀម ចំនួន ១១,៧២១.៦៧ ក្រាម ស្មើនឹង ១១ (ដប់មួយ) គីឡូក្រាម និង ៧២១.៦៧ (ប្រាំពីរ

រយម្ភៃមួយ ក្បៀស ហុកសិបប្រាំពីរ) ក្រាម។


*ទី២. សំណុំរឿងព្រហ្មទណ្ឌចំនួន ២១៦ សំណុំរឿងរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ដែលមានគ្រឿងញៀនសរុបដូចខាងក្រោម៖

-សារធាតុញៀន ចំនួន ៩២៣៨៧.៤៨ ក្រាម ស្មើនឹង ៩២ (កៅសិបពីរ) គីឡូក្រាម និង ៣៨៧.៤៨ (បីរយប៉ែតសិបប្រាំពីរ ក្បៀស សែសិបប្រាំបី) ក្រាម។


*ទី៣. សំណុំរឿងព្រហ្មទណ្ឌចំនួន ១០៧ សំណុំរឿងរបស់សាលាដំបូងខេត្តកំពត ដែលមានគ្រឿងញៀនសរុបដូចខាងក្រោម៖

-សារធាតុញៀន ចំនួន ១៣៣១.៨១ ក្រាម ស្មើនឹង ១ (មួយ) គីឡូក្រាម និង ៣៣១.៨១ (បីរយ

សាមសិបមួយ ក្បៀស ប៉ែតសិបមួយ) ក្រាម។

-កញ្ញាក្រៀម ចំនួន ៤១.១២(សែសិបមួយ ក្បៀសដប់ពីរ) ក្រាម។

សរុបថ្នាំញៀនទាំងអស់ជា១(មួយ) ប្រភេទ មានទម្ងន់សរុបមានចំនួន ២,១៥១,៩៤៨.៩ ក្រាម ស្មើ

និង ២,១៥១ (ពីរពាន់មួយរយហាសិបមួយ) គីឡូក្រាម និង ៤៩.៨ (សែសិបប្រាំបួន ក្បៀស ប្រាំបី) ក្រាម។ គ្រឿងញៀន និងសារធាតុផ្សំច្រើនប្រភេទខាងលើនេះ បានច្រកចូលថង់ប្លាស្ទិកបិទជិត ហើយដាក់ក្នុងហិបចំរុះពណ៌ចំនួន៥៧ ដែលបានបិទស្កុតជិតរុំដោយសៀលស្របតាមនីតិវិធី ដែលអាចសន្និដ្ឋានបានថា មិនអាចបើកបាន និងមិនមានការប្រែប្រួល។


គណៈកម្មការបានឯកភាព និងធ្វើការវាយតំលៃថា៖ វត្ថុតាងគ្រឿងញៀន និងការវេចខ្ចប់របស់គណៈកម្ការនេះធ្វើត្រឹមត្រូវតាមនីតិវិធី គ្មានស្ថានភាពប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។


ឈ្លៀតក្នុងឱកាសនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រី កងកម្លាំងប្រដាប់អាវុធគ្រប់ខេត្ត/ក្រុង រួមទាំងសមត្ថកិច្ចតុលាដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពប្រព្រឹត្ត ជួញដូរ និងផលិត កើតមាននាពេលកន្លងមក លោកបន្តថាក្នុងខេត្តព្រះសីហនុមានការបង្ក្រាប់ទ្រង់ទ្រាយធំមួយរហូតដក់ហូតបានគ្រឿងញឿន៨០០គីឡូក្រាម ក្រោយការស្រោវជ្រាវបានកំណត់ថា មួយចំណែកបម្រុងចែកចាយទៅក្រៅប្រទេស និងមួយចំណែកទៀតលក់បន្តក្នុងស្រុក ក្នុងករណីនេះបើមិនមានកាសហការ ទប់ស្កាត់រាល់សកម្មភាពទាំងនេះទេ ថ្នាំញៀនទាំងអស់នោះនឹងត្រូវបានបង្ករអសន្តិសុខ ព្រមទាំងបំផ្លាញយ៉ាងធន់ធ្ងរចំពោះអ្នកប្រើជាក់ជាមិនខាន។


មានប្រសាសន៍លើកឡើងក្នុងកម្មពិធី លោក  កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាពេលថ្មីៗនេះព្រះរាជាណាចក្រកម្ពុជា បានប្រារពពិធីអបអរសាទរទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាបន្តបន្ទាប់ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ហើយស្របទៅនឹងបរិបទរបស់ពិភពលោក ដោយក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជ បានដាក់ចេញនៅប្រធានបទថ្នាក់ជាតិក្នុងឆ្នាំ២០២៣នេះគឺ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” ក្នុងគោលបំណងធ្វើឲ្យការអនុវត្តក្លឹមសារប្រធានបទរបស់អង្ការសហប្រជាតិសម្រាប់ឆ្នាំនេះកាន់តែមានភាពមុតស្រួច ជាពិសេសចង់ឲ្យមានសុខដុមបណីកម្មក្នុងសហគមន៍លើការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងសហគមន៍មូលដ្ឋានតាមរយៈកិច្ចសហការគាំទ្រជួយគ្នាទៅវិញទៅមកលុបបំបាត់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ជួយសង្គ្រោះអ្នកញៀនគ្រឿងញៀនរួបគ្នាបង្រ្កាបបទល្មើសគ្រឿងញៀន និងលុបបំបាត់ភាបអសកម្មនានានៅក្នុងមូលដ្ឋាន។






 

No comments:

Post a Comment

Pages