អគ្គិភ័យ លេបត្របាក់ផ្ទះសំអាងការមួយកន្លែង ឆេះហ្មត់ទាំងស្រុង នៅស្រុកជើងព្រៃ... - BNP

Breaking

Tuesday, July 11, 2023

អគ្គិភ័យ លេបត្របាក់ផ្ទះសំអាងការមួយកន្លែង ឆេះហ្មត់ទាំងស្រុង នៅស្រុកជើងព្រៃ...

កំពង់ចាម÷ យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា  នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង១០នាទី ព្រឹក មានហេតុការអគ្គីភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ និងគ្រឿងសំអាងការ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ត្រូវឆេះអស់ទាំងស្រុង ។


ផ្ទះជនរងគ្រោះមានឈ្មោះ ភឿន ភាន់ ភេទប្រុស អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ សុខ ភា អាយុ៤៣ឆ្នាំ ដែលរស់នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។


ក្រោយពីទទួលបានដំណឹងភ្លាមលោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ បានដឹកនាំកម្លាំងអន្តរាគមន៍ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃចំនួន០១គ្រឿង ចុះទៅដល់កន្លែងកើតហេតុធ្វើការអន្តរាគមន៍ និងសហការជាមួយប្រជាពលរដ្ឋ បាញ់ពន្លត់បានដោយជោគជ័យ(រលត់ទាំងស្រុង) ។


ទ្រព្យសម្បត្តិនិងសម្ភារៈមួយចំនួនត្រូវបានខូចខាតរួមមាន:

១-ផ្ទះថ្មឈើខាងលើប្រក់ក្បឿង ទំហំ ០៨ × ១២ ឆេះទាំងស្រុង

២-គ្រឿងសំអាងការតម្លៃ(២០០០០ដុល្លា)

៣-ស្រូវចំនួន ០២ការ៉ុងធំ ខោអាវ ទូទឹកកក 

៤-ម៉ាសុីនថតរូកមួយគ្រឿងតម្លៃ(១០០០០ដុល្លា)ទូរសព្ទ័ដៃមួយគ្រឿងតម្លៃ ៥០០ដុល្លា

៥-តុកៅអីសំអាងការតម្លៃ(៤០០០ដុល្លា) និងសម្ភារៈមួយចំនួនទៀត ។    


មន្ត្រីមានសមត្ថកិច្ចបានបញ្ជាក់ថា: មូលហេតុនៃអគ្គិភ័យដ៏កំណាចខាងលើនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអណ្ដាតភ្លើងឆាបឆេះឡើង ៕





 

No comments:

Post a Comment

Pages