កម្លាំងចម្រុះរដ្ឋបាលជលផលកំពង់ប្រសាទធ្វើការចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ - BNP

Breaking

Thursday, June 29, 2023

កម្លាំងចម្រុះរដ្ឋបាលជលផលកំពង់ប្រសាទធ្វើការចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ

ខេត្តកំពង់ឆ្នាំង÷នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ លោក នួន ឬរិទ្ធីនាយផ្នែកកំពុងប្រាសាទដឹកនាំកម្លាំងចម្រុះសហការជាមួយលោកលក្ខ សំអាតនាយសង្កាត់រដ្ឋបាលជលផលជល់គីរី អាជ្ញាធរឃុំកំពុងអុស ប៉ុស្តិ៍នគរបាលកំពុងអុសហ្នឹងសហគមន៍នេសាទ ព្រែកឆ្នោមធ្យោបាយកាណូតចំនួន ៣ គ្រឿង

កម្លាំងសរុប ចំនួន ១៣ នាក់បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនារដូវបិទ


ការចុះបង្ក្រាបខាងលើនេះជាលទ្ធផលទទួលបានក្នុងការបង្ក្រាបដោយប្រើឧបករណ៍ របាំងស្បៃមុង របាំងលបរួមផ្សំសាច់អួនខុសច្បាប់ស្ដីពីជលផលក្នុងភូមិសាស្ត្រ ឃុំកំពុងអុស ស្រុកជល់គីរី។


ចំណែកវត្ថុតាងទាំងអស់ដែលត្រូវបង្ក្រាបបានក្នុងករណីនោះសមត្ថកិច្ចឯកភាពគ្នាចុះរុះរើនិងបំផ្លាញចោល បានលទ្ធផលរួមមាន: របាំងសាច់អួនចំនួន ០៥ កន្លែងប្រវែង ៣០០ ម៉ែត្រ លូសាច់អូនចំនួន ០៥ លូ បង្គោលចំនួន១៥០ដើម ត្រីចំនួន១០គីឡូ របាំងស្បៃមុងចំនួន១៥កន្លែងប្រវែង៤៥០ម៉ែត្រ លូស្បៃមុងចំនួន១៦មាត់ បង្គោលចំនួន២០០ដើម ត្រីឥតល្អិតចំនួន៣០គីឡូត្រូវបានចាក់លែងចោលចូលបឹងធម្មជាតិវិញនៅចំណុចព្រែកឆ្នោរនិងចំណុចបឹងធំក្រោយ ភូមិកំពុងអុស ឃុំកំពង់អុស ស្រុកចូលគិរីខេត្តកំពង់ឆ្នាំង។


ក្នុងគណៈនោះលោកនួនឬរិទ្ធីនាយផ្នែកកំពុងប្រាសាទបានផ្ដាំផ្ញើទៅបងប្អូននេសាទរបាំងស្បៃមុងនិងរបាំងឈឹបដែលច្បាប់ហាមឃាត់សូមកុំបន្តទៅទៀតព្រោះមុខរបរទាំងអស់នេះសុទ្ធតែខុសច្បាប់ទាំងស្រុង។





 

No comments:

Post a Comment

Pages