អាជីវករនៅផ្សារប៉ាហ៊ីសប្បាយរីករាយយ៉ាងខ្លាំងក្រោយពីលោកជំទាវបានស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ - BNP

Breaking

Saturday, June 17, 2023

អាជីវករនៅផ្សារប៉ាហ៊ីសប្បាយរីករាយយ៉ាងខ្លាំងក្រោយពីលោកជំទាវបានស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ

(ប៉ៃលិន) នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពុកម៉ែ  បងប្អូន អាជីវកលក់ដូរក្នុងផ្សារសាមគ្គីខេត្តប៉ៃលិន ហៅផ្សារប៉ាហ៉ី នៅក្រុងប៉ៃលិនខេត្តប៉ៃលិន។


ជាមួយការជួបសំណេះសំណាលនេះដែរ លោកជំទាវអភិបាលខេត្ត បានប្រកាសដល់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារប៉ាហ៊ីទាំងអស់ លើកលែងមិនយកប្រាក់ថ្លៃបង់តូបចំនួន៣ខែ ហើយបើបងប្អូនគាំទ្រនិងស្រលាញ់បក្សប្រជាជនកម្ពុជានាំគ្នាទៅបោះឆ្នោតគ្រប់ៗគ្នាលោកជំទាវអាចមិនយកប្រាក់ថ្លៃបង់តូបរហូតដល់៦ខែនេះជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្នុងនាមជាម៉ែជាឪរបស់ប្រជាពលរដ្ឋ។


ពលរដ្ឋដែលលក់ដូរនៅក្នុងផ្សារទាំងអស់មានក្តីរំភើបរីករាយយ៉ាងខ្លាំងនិងបានគាំទ្រយ៉ាងពេញទំហឹងក្នុងការដឹកនាំដ៍ឈ្លៀសវៃរបស់លោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនដែលជានិច្ចកាលតែងតែចុះជួយប្រជាពលរដ្ឋដែលជួបបញ្ហាគ្របើបែបយ៉ាងនិងគ្រប់ពេលវេលា៕



 

No comments:

Post a Comment

Pages