ចាប់ខ្លួនបុរសទាំង៤នាក់ និងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ពីបទកាប់រានដីព្រៃ - BNP

Breaking

Monday, June 12, 2023

ចាប់ខ្លួនបុរសទាំង៤នាក់ និងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ពីបទកាប់រានដីព្រៃ

ខេត្តកែប ៖បុរសទាំង៤នាក់នេះ មានទីលំនៅក្នុងភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមាន ៖ ១-ឈ្មោះ ឈឹម រុី អាយុ៤២ឆ្នាំ ។ ២-ឈ្មោះ ណា ខុម អាយុ២៤ឆ្នាំ ។ ៣-ឈ្មោះ បេ វ៉ាន់ អាយុ៥៣ឆ្នាំ ។ ៤-ឈ្មោះ ខូវ ផូង អាយុ៤៥ឆ្នាំ ។

 អយ្យការអមសាលាដំបូងខេត្ត បានចោទបុរស៤នាក់ពីបទកា.ប់រានដីព្រៃ ដោយគ្មានលិខិតអនុញ្ញាត រួចបញ្ជូនឱ្យចៅក្រមស៊ើបសួរបន្តនីតិវិធី ។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលខេត្ត បានចាប់ខ្លួនបុរសទាំង៤នាក់ និងបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ។

 

បើតាមអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្ត បានឱ្យដឹងថា បុរសទាំង៤នាក់ដែលសមត្ថ

កិច្ចបាននាំមកដល់សាលាដំបូង ត្រូវបានអយ្យការចោទប្រកាន់ រួចបញ្ជូនទៅចៅក្រមស៊ើបសួរហើយ។ ហើយអ្នកទាំង៤នាក់ រងនូវការចោទពីបទកា.ប់រានដីព្រៃដោយគ្មានលិខិតអនុញ្ញាត ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនបុរសទាំង៤នាក់ដែលកំពុងកា.ប់ឆ្ការព្រៃសហគមន៍ ស្ថិតនៅក្នុងភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ នៅពេលសមត្ថកិច្ចស្រុកដំណាក់ចង្អើរ សាកសួរ ពួកគេសារភាពថា ត្រូវ

បានស្ត្រីឈ្មោះ សិទ្ធ ច្រយ រស់នៅរាជធានីភ្នំពេញ ជួលក្នុងតម្លៃ១ហិកតា ៣០០ដុល្លារ ។  បន្ទាប់ពីធ្វើកំណត់ហេតុរួចរាល់ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងនគរបាលស្រុកដំណាក់ចង្អើរ បាននាំយកជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត ។ លុះនៅព្រឹកថ្ងៃទី៩ ខែមិថុនា ក្រោយពីបំពេញសំណុំបែបបទរួចរាល់ នគរបាលនៃស្នងការដ្ឋានខេត្ត ក៏បានបញ្ជូនបុរសទាំង៤នាក់ទៅសាលាដំបូងខេត្តតែម្តង ៕





 

No comments:

Post a Comment

Pages