លោក កង វង ចៅសង្កាត់ចោមចៅទី១ បានដឹកនាំមន្ត្រីរដ្ឋបាលសង្កាត់ និងលោកមេភូមិ មេភូមិរង ទៅចូលរួមពិធីបុណ្យសពលោកយាយ ហ៊ុន ហឿង រួមទាំងបានធ្វើសំបុត្រមរណភាព និងលិខិតចូលរួមរំលែកទុក្ខជូនដល់គ្រួសារនៃសព - BNP

Breaking

Tuesday, June 13, 2023

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានដឹកនាំមន្ត្រីរដ្ឋបាលសង្កាត់ និងលោកមេភូមិ មេភូមិរង ទៅចូលរួមពិធីបុណ្យសពលោកយាយ ហ៊ុន ហឿង រួមទាំងបានធ្វើសំបុត្រមរណភាព និងលិខិតចូលរួមរំលែកទុក្ខជូនដល់គ្រួសារនៃសព

(រាជធានីភ្នំពេញ)÷ នៅព្រលប់ ថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៦.០០យប់ លោក កង វង ចៅសង្កាត់ចោមចៅទី១ និងលោកមេភូមិ មេភូមិរង សមាជិកភូមិ ដឹកនាំមន្ត្រីរដ្ឋបាលសង្កាត់ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព លោកយាយ ហ៊ុន ហឿង បានទទួលមរណៈភាព ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 


ទោះជារវល់ជាមួយនឹងការងារមូលដ្ឋាន ឬការងាររដ្ឋបាលយ៉ាងណាក៏ដោយ លោកកង វង ចូលរួមគ្រប់ពិធីបុណ្យក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ ដោយគ្មានការរើសអើងនោះឡើយ នឹងបាននាំយកនៅថវិកាចំនួន ៣២០,០០០រៀល នឹងអង្ករ ១បាវ ស្មើនឹង ៥០គីឡូ រួមទាំងបានចុះធ្វើលិខិតចូលរួមរំលែកទុក្ខ និងសំបុត្រមរណភាពដល់ទីតាំង៕





 

No comments:

Post a Comment

Pages