អំណោយជាគ្រឿងឧបភោគបរិភោគរបស់ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិត្រូវបានប្រគល់ជូនរដ្ឋបាលខេត្ត - BNP

Breaking

Thursday, June 22, 2023

អំណោយជាគ្រឿងឧបភោគបរិភោគរបស់ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិត្រូវបានប្រគល់ជូនរដ្ឋបាលខេត្ត

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ ប៊ីប ជំនួយការ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងក្រុមគ្រួសារ បានយកអំណោយជាគ្រឿងឧបភោគបរិភោគប្រគល់ជូនរដ្ឋបាលខេត្តសៀមរាបក្រោមវត្តមានលោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត។ 


នាឱកាសនោះដែរ លោក លី វណ្ណៈ បានថ្លែងអំណរគុណចំពោះអំណោយរបស់លោក គង់ ប៊ីប ជំនួយការ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានយកប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ អំណោយទាំងនេះគឺជាចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋដែលជួបលំបាក ឬជួបគ្រោះមហន្តរាយរាំងស្ងួត ទឹកជំនន់ និងបញ្ហាផ្សេងៗទៀតក្នុងក្រុងសៀមរាប។ 


អំណោយជាគ្រឿងឧបភោគបរិភោគមានដូចជា អង្ករចំនួន៥តោន ទឹកត្រី ចំនួន២៥០យួរ ទឹកស៊ីអ៉ីវចំនួន ២៥០យួរ មីចំនួន១០០កេសតូច និងសារ៉ុងចំនួន៥០០ សារ៉ុង៕





 

No comments:

Post a Comment

Pages