កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះល្បាតជួបជនសង្ស័យមួយក្រុមកំពុងតែចែកចាយ សេពគ្រឿងញៀនកម្លាំងអធិការនគរបាលក្របួចបាន 7 នាក់។ - BNP

Breaking

Friday, June 9, 2023

កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះល្បាតជួបជនសង្ស័យមួយក្រុមកំពុងតែចែកចាយ សេពគ្រឿងញៀនកម្លាំងអធិការនគរបាលក្របួចបាន 7 នាក់។

ក្រុងប៉ោយប៉ែត:

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង ប៉ោយប៉ែតដាក់កម្លាំងល្បាត ជួបជនសង្ស័យមួយក្រុមសង្ស័យថាចែកចាយគ្រឿងញៀនកម្លាំងឆែកឆេក៏ឃើញគ្រឿងញ្ញៀនមួយចំនួន

នៅថ្ងៃទី០៦​ ខែមិថុនា​ ឆ្នាំ២០២៣​ វេលាម៉ោង១២:០០នាទី​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ធបានផ្សារកណ្តាល​ បានធ្វេីការល្បាតក្នុងភូមិសាស្ត្រទៅដល់ចំនុចកូនខ្ទមមួយកន្លែងជាប់ផ្លូវ

រថភ្លេីង​ ស្ថិតក្នុងភូមិផ្សារកណ្តាល​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ក៏បានឃើញជនមួយក្រុមនៅទីនោះ ក៏សង្ស័យដោយឃេីញមានមនុស្សផ្តុំគ្នាកន្លែងស្ងាត់​ដើម្បីលកគ្រឿងញៀនត្រូវបានកម្លាំងអធិការនគរបាលក្រុងចាប់បាន។ ដែលមានឈ្មោះដូចជា:

1-ឈ្មោះ​ រុំ​ យឿក​ ភេទស្រី​ អាយុ៤៧ឆ្នាំ​ ជាប្រពន្ធម្ចាស់ខ្ទម(ជាអ្នកអង្គុយហុចថ្នាំញៀនឲ្យគេ)

2-ឈ្មោះ​ សុង​ ពុទ្រា​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ 

3-ឈ្មោះ​ ខន​ ខាន់​ ភេទប្រុស​ អាយុ១៧ឆ្នាំ

4-ឈ្មោះ​ សុីម​ ពៅ​ ភេទប្រុស​ អាយុ២៩ឆ្នាំ

5-ឈ្មោះ​ ដន​ ចាន់រិទ្ធ​ ភេទប្រុស​ អាយុ១៧ឆ្នាំ

6-ឈ្មោះ​ ផេង​ វ៉ាន់​ ភេទប្រុស​ អាយុ៣៨ឆ្នាំ ។

.ពេលនោះកំលាំងនគរបាលក៏បានសុំធ្វេីការត្រួតពិនិត្យ​ ហេីយបានរកឃេីញម្ស៉ៅក្រាមសថ្លា​ចំនួន​ ០៤ថង់តូច​ និង០២ថង់ធំ​ល្មម  ថ្នាំគ្រាប់ពណ៌ក្រហមម៉ាក(WY) ចំនួន១០៦គ្រាប់​ ថ្នាំគ្រា​ប់ពណ័បៃតងម៉ាកអក្សរ(A)ចំនួនមួយគ្រាប់ ដែលដកហូតយកចេញពីក្រោ​មគ្រែ​របស់ប្តីម្ចាស់ខ្ទម​ ឈ្មោះ​ តាយួន​ និងសំម្ភារះប្រេីប្រាស់គ្រឿងញៀនមួយចំនួនដូចជា​ ដែកកេះកែឆ្នៃចំនួន០៥​ បំពង់កែវកែឆ្នៃចំនួន០៥​ ដបកែឆ្នៃចំនួន០៤​ កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១​ កូនថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន​ ឧបករណ៏ចូកថ្នាំញៀនចំនួន០២​ រកឃេីញក្នុងខ្ទមខាងលេី។ 

.តាមចម្លេីយរបស់ឈ្មោះ​ រុំ​ យឿក​ ភេទស្រីបានប្រាប់អោយដឹងថាថ្នាំញៀន​ និងឧបករណ៏ប្រេីប្រាស់គ្រឿងញៀនខាងលេីជារបស់ប្តីដែលមានឈ្មោះ​ ធឿន ថ ហៅតាយួន​ អាយុ៤៦ឆ្នាំ ហេីយប្តីរបស់ខ្លួនបានចេញទៅក្រៅបាត់តាំងពីព្រឹកមិនដឹងទៅណាឡេីយ។ 

.លុះដល់ម៉ោង១៦និង៣០នាទី បន្តរឃាត់ខ្លួនឈ្មោះ ធឿន ថ ហៅ តាយួន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិវៀតណាម ។

.ដកហូតក្រាមពណ៌សថ្លា ចំនួន០២ថង់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក២គ្រាប់ និងប្រដាប់ចូកថ្នាំញៀន០១ ថង់សំរាប់ច្រកថ្នាំញៀន០១ ។

.ជំនាញស្នើរសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី។





 

No comments:

Post a Comment

Pages