ស៊ីហ្គេម ២០២៣៖ FFC បញ្ចប់ការចែកសំបុត្រ Free ដើម្បីទស្សនាការប្រកួតថ្ងៃទី០៧-ឧសភា ពិសេស U22 កម្ពុជា ប៉ះមីយ៉ាន់ម៉ា - BNP

Breaking

Saturday, May 6, 2023

ស៊ីហ្គេម ២០២៣៖ FFC បញ្ចប់ការចែកសំបុត្រ Free ដើម្បីទស្សនាការប្រកួតថ្ងៃទី០៧-ឧសភា ពិសេស U22 កម្ពុជា ប៉ះមីយ៉ាន់ម៉ា

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសបិទបញ្ចប់ការចែកសំបុត្រដោយឥតគិតថ្លៃ(Free) ដើម្បីទស្សនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ ពូលA សម្រាប់ថ្ងៃទី០៧ ខែឧសភាស្អែកនេះ ពោលគឺជំនួបរវាងក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ជួប U22 ឥណ្ឌូនេស៊ី (៤ល្ងាច) និងក្រុមជម្រើសជាតិ U22 កម្ពុជា ជួប U22 មីយ៉ាន់ម៉ា (ម៉ោង ៧យប់) នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ចប់ហើយ នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធ បានបញ្ជាក់ថា «សហពន្ធ័កីឡាបាល់ទាត់កម្ពុជា មានកិត្តិយសសូមជម្រាបជូនបងប្អូនអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា មេត្តាជ្រាបថា ការចែកបណ្ណ័ទស្សនាដោយឥតគិតថ្លៃ សម្រាប់ការប្រកួត នារាត្រីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៣ខាងមុខនេះ ត្រូវបានបញ្ចប់ត្រឹមម៉ោង ៩ព្រឹករួចហើយ ។ យើងសូមថ្លែងអំណរគុណចំពោះការគាំទ្រក្រុមជម្រើសជាតិកីឡាបាល់កម្ពុជាពីសំណាក់បងប្អូន និងអ្នកគាំទ្រទាំងអស់ និងសូមអព្យាស្រ័យ ចំពោះបងប្អូន ដែលបានអញ្ជើញមក តែពុំបានទទួលបានបណ្ណ័ទស្សនា ដោយមូលហេតុបណ្ណ័ ដែលបានបោះពុម្ពផលិតតម្រូវតាមចំនួនកៅអី ៣០.០០០សន្លឹកតែប៉ុណ្ណោះ» ។

គួរបញ្ជាក់ថា គោព្រៃជំទង់កម្ពុជា កំពុងមាន ៤ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងស្មើ ១ ពោលគឺចាញ់ប្រៀបក្រុមឥណ្ឌូនេស៊ី ២ពិន្ទុ គ្រាដែលនាំមុខក្រុម U22 ទីម័រខាងកើត និង U22 មីយ៉ាន់ម៉ា ដែលមាន ៣ពិន្ទុស្មើគ្នា ។ ដូច្នេះសម្រាប់ការប្រកួតទី៣ ក្នុងពូលជាមួយមីយ៉ាន់ម៉ាស្អែកនេះ គឺជាជំនួបដ៏សំខាន់ ដែលក្រុមម្ចាស់ផ្ទះកម្ពុជា ទាមទារឈ្នះដាច់ខាត ដើម្បីធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានដល់ការប្រកួតបញ្ចប់ពូល A ជាមួយក្រុម U22 ឥណ្ឌូនេស៊ី នាថ្ងៃទី១០ ខែឧសភាខាងមុខ ៕





 

No comments:

Post a Comment

Pages