គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ បុរសពីរនាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈរថយន្តបុកពេញទំហឹងផ្លោងធ្លាក់ចូលក្នុងព្រៃ - BNP

Breaking

Wednesday, May 24, 2023

គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ បុរសពីរនាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈរថយន្តបុកពេញទំហឹងផ្លោងធ្លាក់ចូលក្នុងព្រៃ

កោះកុង÷ រន្ធត់ណាស់ ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ រវាងរថយន្ត១គ្រឿង បើកដូចហោះ បុកម៉ូតូពេញទំហឹងបណ្ដោយឱ្យបុរសពីរនាក់ ផ្លោងហោះធ្លាក់ចូលក្នុងព្រៃស្លាប់បាត់បង់ជីវិតភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩ និង ៣៥នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ចំណុចកែង(ធ្នេរ ២០០០) ស្ថិតនៅក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។


លោក ស្រុង ណារិទ្ធ អធិការរង ស្រុកមណ្ឌលសីមា ទទួលផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ បានបញ្ជាក់ប្រាប់ឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យជនរង គ្រោះស្លាប់នៅនិងកន្លែងកើតហេតុចំនួនពីរនាក់ខាងលើ មូលហេតុ÷ដោយសារភាគីខាងឡានបើកហួសល្បឿនកំណត់និងគ្មានការប្រុងប្រយ័ត្ន (បញ្ច្រាសទើសគ្នា) នៅចំណុចផ្លូវកោង។


លោកបន្តថា ជនរងគ្រោះដែលបានបាត់ បង់អាយុជីវិតទាំងពីរនាក់

ទី១/ ឈ្មោះ លី គឹមឡេង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរនេសាទ រស់នៅភូមិប៉ាក់ខ្លង២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

ទី២/ ឈ្មោះ ហ៊ាន សម្បត្តិ (ហៅជ្រូក) ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប៉ាក់ខ្លង២ ឃុំប៉ាក់ខ្លង 

ស្រុកមណ្ឌលសីមា បើកបរម៉ូតូម៉ាក Scopi ពណ៌ស គ្មានស្លាកលេខ ។

ដោយឡែកភាគីខាងជនបង្ក បើកបរដោយឡានម៉ាកTACOMA ពាក់ស្លាកលេខ កំពង់ចាម 2A-2978 បានរត់គេចខ្លួនបាត់ក្រោយកើតហេតុ (មិនបានស្គាល់អត្តសញ្ញាណ)។ 

ហើយបច្ចុប្បន្នកម្លាំងជំនាញ បានកំពុង ធ្វើការស្រាវជ្រាវ និងបន្តឆែករកអត្ត សញ្ញាណឡានជនបង្ករ នៅមន្ទីរសាធា រណការ ដើម្បីយកមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។


ឯវត្ថុតាង ម៉ូតូ និងរថយន្តផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ដើម្បីធ្វើការដោះ ស្រាយតាមនីតិវិធី៕ ដោយ ញុឹប សន







 

No comments:

Post a Comment

Pages