សាច់មាន់បង្កកប្រមាណ ៥០កេសត្រូវបានមន្រ្តីជំនាញ ក.ប.ប. ខេត្តតាកែវសហការជាមួយមន្រ្តីជំនាញគយនិងរដ្ឋាករដកហូតបានយកកម្ទេចចោល - BNP

Breaking

Tuesday, May 9, 2023

សាច់មាន់បង្កកប្រមាណ ៥០កេសត្រូវបានមន្រ្តីជំនាញ ក.ប.ប. ខេត្តតាកែវសហការជាមួយមន្រ្តីជំនាញគយនិងរដ្ឋាករដកហូតបានយកកម្ទេចចោល

(តាកែវ)៖ នាថ្ងៃចន្ទ ៤រោច ខែពិសាទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ និងដោយមានកិច្ចសហការជាមួយមន្រ្តីជំនាញ គយនិងរដ្ឋាករច្រកទ្វារភ្នំដិន និងអមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តម្ហូបអាហារបានចុះត្រួតពិនិត្យទៅលើសាច់មាន់បង្កកដែលនាំចូលមកពីបរទេសតាមច្រកទ្វាភ្នំដិនចំនួន ៥០កេស ដែលក្នុង ១កេសមានទម្ងន់ ៥០គីឡូក្រាម។ គោលត្រួតពិនិត្យគឺដើម្បីស្វែងរកសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែលអាចមាននៅក្នុងផលិតផលសាច់មាន់បង្កក និងការវេចខ្ចប់ពុំសមស្រមតាមលក្ខណៈបច្ចេកទេសក៏ជាហេតុនាំឱ្យខូចគុណភាពផងដែរ។ 


តាមលទ្ធផលនៃការត្រួតពិនិត្យនិងរបាយការណ៍របស់មន្រ្តីជំនាញគឺបានរកឃើញថាពុំមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែសាច់មានបង្កកទាំងអស់ ៥០កេសនោះពុំបានវេចខ្ចប់ត្រឹមត្រូវតាមលក្ខណៈស្ដង់ដារបច្ចេកទេសនោះទេ ដូច្នេះមន្រ្តីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលជៀសវាងមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។








 

No comments:

Post a Comment

Pages